បើយោងតាមការរាយការណ៌ដោយផ្ទាល់ពីលោក Mark Gurman បានឲដឹងថា ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Apple បាន និងកំពុងពិចារណាក្នុងការទិញយកនូវក្រុមហ៊ុន AI មួយដើម្បីជួយបង្កើនសមត្ថភាពផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។
ក្នុងនោះ ក្រុមហ៊ុន Apple អាចនឹងទិញយកនូវ Perplexity AI ដែលជាកម្មវិធី AI search engine ឆ្លាតវៃមួយ ដែលកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើពិភពលោក។
គួរឲដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ ការពិភាក្សានេះ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយក្រុមហ៊ុនក៏មិនទាន់បានបញ្ជាក់ជាផ្លូវការនោះដែរ ប៉ុន្តែការពិភាក្សានេះគឺត្រូវបានដឹកនាំដោយប្រធានផ្នែក AI របស់ Apple ផ្ទាល់។
គួរបញ្ជាក់ថា សម្រាប់តម្លៃបច្ចុប្បន្នរបស់ Perplexity AI គឺត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ ឯណ្ណោះ ហើយប្រសិនបើក្រុមហ៊ុន Apple អាចទិញយកក្រុមហ៊ុន AI មួយនេះបានដោយជោគជ័យនោះ ការវិនិយោគនេះនឹងក្លាយជាការវិនិយោគដ៏ធំបំផុតរបស់ Apple ដូចគ្នានឹងការវិនិយោគទិញយកភាគហ៊ុន ៤៩% របស់ក្រុមហ៊ុន Scale AI របស់ក្រុមហ៊ុន Meta របស់មេធំ Mark Zuckerberg ដែរ ប៉ុន្តែអ្វីដែលជាឧបសគ្គធំរបស់ក្រុមហ៊ុន Apple នោះ គឺក្រុមហ៊ុន Perplexity ក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុន Samsung ផងដែរ៕