ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួល និងមានការធ្លាក់ចុះជាខ្លាំង ជាពិសេសប្រាក់ដុល្លារអាមេរិក ពេលនេះ ប្រទេសចិន បានប្រកាសជំរុញឲមាននូវការប្រើប្រាស់រូបិយប័ណ្ណឌីជីថលរបស់ខ្លួននៅលើឆាកអន្តរជាតិហើយ។
ក្នុងនោះ រូបិយប័ណ្ណឌីជីថលរបស់ប្រទេសចិននេះ គឺមានឈ្មោះថា e-CNY ឫ Electronic Chinese Yuan ដែលបច្ចុប្បន្ននេះគឺត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិនប៉ុណ្ណោះ ហើយកំពុងត្រៀមខ្លួនឆ្ពោះទៅកាន់ឆាកអន្តរជាតិនៅក្នុងពេលឆាប់ៗខាងមុននេះ ដើម្បីជំនួសឲការពឹងផ្អែកតែមួយលើប្រាក់ដុល្លារអាមេរិក ឬប្រាក់អឺរ៉ូ។
ក្រៅពីនេះ ប្រទេសចិនផ្ទាល់ ក៏នឹងបើកដំណើរការនូវមជ្ឈមណ្ឌលប្រតិបត្តិការអន្តរជាតិថ្មីរបស់ខ្លួនសម្រាប់ជំរុញដល់ការប្រើប្រាស់ប្រាក់យន់ឌីជីថល នៅក្នុងទីក្រុងសៀងហៃផងដែរ។
គួរបញ្ជាក់ថា មិនត្រឹមតែប្រទេសចិននោះទេ ខណៈប្រទេសផ្សេងៗជាច្រើនទៀតក៏កំពុងជំរុញឲមាននូវការប្រើប្រាស់រូបិយប័ណ្ណឌីជីថលទៅកាន់ឆាកអន្តរជាតិផងដែរ៕