ក្រុមហ៊ុនរួម SGMW បានចេញរូបភាពផ្លូវការនៃរថយន្ត MPV 7 កៅអីថ្មីមួយឈ្មោះថា Wuling Xingguang 730 ដែលមានគោលដៅផ្តោតសំខាន់លើគ្រួសារ រថយន្តថ្មីនេះនឹងមានជម្រើសបីរួមមាន BEV (អគ្គិសនីសុទ្ធ), ICE (ម៉ាស៊ីនសាំង), និង PHEV (អគ្គិសនី+សាំង)។Wuling Xingguang 730 ត្រូវបានឃើញនៅលើផ្លូវសាធារណៈក្នុងប្រទេសចិន និងមានស្លាកសញ្ញាដូចជា “Lingxi Powertrain” និង “Magic Battery” របស់ SGMW ដែលមានបច្ចេកវិទ្យា ថាមពលខ្ពស់ 800V និង បច្ចេកវិទ្យា Cell-to-Body Integration។
រចនាខាងមុខ៖ ម៉ូឌែល BEV មានប៉ាណាខាងមុខបិទជិត, ម៉ូឌែល ICE និង PHEV មានបំពាក់ជាមួយប៉ាណាខាងមុខទ្រង់ទ្រាយធំជាអក្ស V និងមានរន្ធខ្យល់ចូលទៅបញ្ចុះកម្តៅ ទាំងបីមានបន្ទះខ្មៅមានរូបសញ្ញា Wuling ចន្លោះភ្លើងមុខទាំងសងខាង រចនាខាងក្រោយ មានភ្លើងហ្រ្វាំងខ្ពស់ និងភ្លើងកន្ទុយដែលមានរចនាបែបស្របគ្នានឹងភ្លើងមុខ។
សម្រាប់ទំហំមានប្រវែង: 4910 mm, ទទឹង: 1850 mm, កម្ពស់: 1770 mm, ចន្លោះកង់មុខទៅកង់ក្រោយ (Wheelbase): 2910 mm រថយន្ត Wuling Xingguang 730 ក៏មានទំងន់ខុសគ្នាទាំង ៣ម៉ូដែលតែម្តង អគ្គិសនីសុទ្ធមានទម្ងន់ 1760 kg និង 1810 kg, ម៉ាស៊ីនសាំង 1610 kg, និងអគ្គិសនី+សាំង PHEV: 1818 kg។
ប្រព័ន្ធម៉ាស៊ីនអគ្គិសនីសុទ្ធ (BEV) ប្រើម៉ូទ័រអគ្គិសនី (ម៉ូឌែល TZ180XS2A0) មានថាមពល 100 kW (134 hp) ជាមួយថ្ម Lithium Iron Phosphate។ ល្បឿនអតិបរមា៖ 160 km/h , ម៉ាស៊ីនសាំង 1.5L (ម៉ូឌែល LC4) មានថាមពល 130 kW (174 hp)។ ល្បឿនអតិបរមា៖ 180 km/h, PHEV ប្រើម៉ាស៊ីនសាំង 1.5L (ម៉ូឌែល LBG) មានថាមពល 78 kW (105 hp)។ ល្បឿនអតិបរមា៖ 170 km/h សូមបញ្ចាក់ដែរថាក្នុងព័ត៌មានផ្លូវការបច្ចុប្បន្ន SGMW មិនទាន់បង្ហាញព័ត៌មានអំពីកញ្ចប់អាគុយ (Battery Pack) សម្រាប់ម៉ូឌែល PHEV នៃ Wuling Xingguang 730 ទេ។
សព្វថ្ងៃនេះ SGMW មានរថយន្ត MPV ច្រើនសម្រាប់តម្លៃសមរម្យ ដូចជា Wuling Hongguang, Baojun 730 និង Wuling Jiachenដែលសរុបការលក់បានលើស 7.8 លានគ្រឿង។
ពេលនេះ ព័ត៌មានអំពីសមត្ថភាពម៉ាស៊ីនបន្ថែមមិនទាន់ត្រូវបានចេញផ្សាយទេ។ SGMW នឹងបន្តចេញព័ត៌មានបន្ថែមក្នុងពេលឆាប់ៗនេះ។
SGMW បង្ហាញរថយន្ត Wuling Xingguang 730 MPV មានជម្រើសដល់ទៅ 3 ជាប្រភេទ BEV, ICE និង PHEV
1 Min Read