ក្រុមហ៊ុន Honda កំពុងរៀបចំសម្រាប់ការវាយលុកលើការចេញលក់នូវម៉ូឌែលរថយន្តអគ្គិសនីនាទសវត្សរ៍ក្រោយ ដែលបង្កើតឱ្យមានតម្រូវការសម្រាប់ប្រភពអាគុយបន្ថែមទៀត។ ដូច្នេះហើយ ក្រុមហ៊ុនផលិតរថយន្តបានស្វែងរកដៃគូរសហការក្នុងការផលិត ដោយបានចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG ក្នុងការសាងសងរោងចក្រផលិតអាគុយថ្មីនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពប្រចាំឆ្នាំ ៤០ជីហ្គាវ៉ាត់ បន្ទាប់ពីការវិនិយោគចំនួន ៤,៤ ពាន់លានដុល្លារ។ កញ្ចប់អាគុយលីចូម-អ៊ីយ៉ុងដែលនឹងត្រូវបានផលិតនៅក្នុងរោងចក្រនឹងត្រូវបានប្រើទាំងស្រុងទៅលើរថយន្ត Honda និង Acura អគ្គិសនី ដែលផលិតឡើងសម្រាប់ទីផ្សារអាមេរិកខាងជើង…
Browsing: LG
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង LG Electronics គ្រោងនឹងប្រើប្រាស់រោងចក្រផលិតកម្មស្មាតហ្វូនរបស់ខ្លួន នៅក្នុងទីក្រុង Hai Phong វៀតណាម ដើម្បីផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជំនួសវិញ។
ក្រុមហ៊ុន LG Chem គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី ទី២ របស់ខ្លួន ជាមួយដៃគូ គឺក្រុមហ៊ុន General Motors ដើម្បីផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី ឲ្យទៅរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន General Motors ដែលនឹងបង្ហាញខ្លួននាពេលអនាគត។
បន្ទាប់ពីបានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារស្មាតហ្វូនរួចមក ក្រុមហ៊ុន LG Electronics កំពុងពុះពារស្វែងរកអ្នកទិញរោងចក្រស្មាតហ្វូនធំបំផុតរបស់ខ្លួន នៅទីក្រុង Hai Phong ប្រទេសវៀតណាម។
វាជាផ្លូវចុងក្រោយសម្រាប់ផ្នែកទូរសព្ទរបស់ LG បន្ទាប់ក្រុមហ៊ុនកូរ៉េមួយនេះបានបញ្ជាក់ថា ខ្លួនបានចាកចេញពីអាជីវកម្មស្មាតហ្វូន បន្ទាប់ពីការសម្រេចចិត្តចុងក្រោយត្រូវបានអនុម័ត ដោយមេៗរបស់ខ្លួន។
នៅថ្ងៃច័ន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន LG Electronics បាននិយាយថា ខ្លួនអាចនឹងបិទអាជីវកម្មស្មាតហ្វូនចោល ដោយសារតែការខាតបង់។
ក្រុមហ៊ុន LG Energy Solution នឹងវិនិយោគទឹកប្រាក់ជាង ៤,៥ ពាន់លានដុល្លារអាមេរិក ក្នុងអាជីវកម្មផលិតអាគុយរថយន្ត នៅអាមេរិក រហូតដល់ឆ្នាំ ២០២៥។
ក្រុមហ៊ុន LG Display នឹងវិនិយោគបន្ថែមទឹកប្រាក់ ៧២៥ លានដុល្លារបន្ថែមទៀត នៅក្នុងរោងចក្រផលិតរបស់ខ្លួន នៅទីក្រុងកំពង់ផែ Hai Phong ភាគខាងជើងប្រទេសវៀតណាម ដោយការវិនិយោគចុងក្រោយនេះ ធ្វើឲ្យទំហំវិនិយោគសរុប មានចំនួន ៣,២៥ ពាន់លានដុល្លារ។