Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Honda ចាប់ដៃ LG សងរោងចក្រផលិតអាគុយតម្លៃ ៤,៤ពាន់លានដុល្លារនៅអាមេរិក
    ព័ត៌មានថ្មីៗ

    Honda ចាប់ដៃ LG សងរោងចក្រផលិតអាគុយតម្លៃ ៤,៤ពាន់លានដុល្លារនៅអាមេរិក

    August 30, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Honda កំពុងរៀបចំសម្រាប់ការវាយលុកលើការចេញលក់នូវម៉ូឌែលរថយន្តអគ្គិសនីនាទសវត្សរ៍ក្រោយ ដែលបង្កើតឱ្យមានតម្រូវការសម្រាប់ប្រភពអាគុយបន្ថែមទៀត។ ដូច្នេះហើយ ក្រុមហ៊ុនផលិតរថយន្តបានស្វែងរកដៃគូរសហការក្នុងការផលិត ដោយបានចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG ក្នុងការសាងសងរោងចក្រផលិតអាគុយថ្មីនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពប្រចាំឆ្នាំ ៤០ជីហ្គាវ៉ាត់ បន្ទាប់ពីការវិនិយោគចំនួន ៤,៤ ពាន់លានដុល្លារ។

    ពាណិជ្ជកម្ម

    កញ្ចប់អាគុយលីចូម-អ៊ីយ៉ុងដែលនឹងត្រូវបានផលិតនៅក្នុងរោងចក្រនឹងត្រូវបានប្រើទាំងស្រុងទៅលើរថយន្ត Honda និង Acura អគ្គិសនី ដែលផលិតឡើងសម្រាប់ទីផ្សារអាមេរិកខាងជើង ដើម្បីធានាដល់ការផ្គត់ផ្គង់ទាន់ពេលវេលា។

    Honda និង LG បានប្រកាសថាការបណ្តាក់ទុនរួមគ្នាថ្មីរបស់ពួកគេត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ ២០២២ នេះ ទោះបីជាទីតាំងពិតប្រាកដនៃរោងចក្រនៅសហរដ្ឋអាមេរិកមិនទាន់ត្រូវបានបង្ហាញជាក់លាក់នៅឡើយក៏ដោយ ប៉ុន្តែការសាងសង់គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣ និងការផលិតនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៥។

    គួរបញ្ជាក់ផងដែរថា ក្នុងចំណោមស្ថាប័ត្យកម្មចំនួន ៣ ដែលនឹងផ្តល់ដល់ម៉ូឌែលរថយន្តអគ្គិសនី ៣០ម៉ូឌែល ដែលនឹងត្រូវបង្ហាញខ្លួននៅត្រឹមឆ្នាំ២០៣០ ត្រូវបានបញ្ជាក់រួចហើយ ហើយ Honda e: Architecture គឺនឹងត្រូវបានប្រើប្រាស់ជាមួយអាគុយដែលផលិតនៅក្នុងរោងចក្រថ្មីនេះ។ សរុបមក Honda ចង់ឱ្យការផលិតរថយន្តអគ្គិសនី ប្រចាំឆ្នាំរបស់ខ្លួននៅអាមេរិកខាងជើងឈានដល់ ៧៥០ ០០០-៨០០ ០០០គ្រឿងនៅត្រឹមឆ្នាំ ២០៣០។

    បន្ទាប់ពីកិច្ចព្រមព្រៀងនេះ លោក Youngsoo Kwon នាយកប្រតិបត្តិនៃ LG Energy Solution បាននិយាយថា “ការបណ្តាក់ទុនរួមគ្នារបស់យើងជាមួយក្រុមហ៊ុន Honda ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺជាកិច្ចការដ៏សំខាន់មួយទៀតនៅក្នុងយុទ្ធសាស្រ្តរយៈពេលមធ្យមរបស់យើងក្នុងការលើកកម្ពស់អគ្គិសនីក្នុងល្បឿនលឿន នៅលើទីផ្សារអាមេរិកខាងជើងដែលកំពុងរីកចម្រើន”។ ខណៈដែលលោក Toshihiro Mibe នាយកប្រតិបត្តិ និងជានាយកតំណាងក្រុមហ៊ុន Honda បានបន្ថែមថា ក្រុមហ៊ុនផលិតរថយន្ត “ប្តេជ្ញាចិត្តចំពោះការទិញអាគុយ សម្រាប់រថយន្តអគ្គិសនីដែលផលិតនៅក្នុងស្រុក”៕

    Honda LG
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន Sony នឹងទិញអ្នកបង្កើតហ្គេមទូរស័ព្ទដោយជំរុញឱ្យលើសពីកុងសូល PlayStation 5
    Next Article ក្រុមហ៊ុន Netflix ជួលប្រធានប្រតិបត្តិផ្នែកពាណិជ្ជកម្មកំពូលពីរនាក់ពី Snap

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.