ក្រុមហ៊ុន Netflix Inc កំពុងធ្វើការទាញយកប្រធានប្រតិបត្តិផ្នែកពាណិជ្ជកម្មកំពូលពីរនាក់របស់ Snap Inc មកឱ្យធ្វើការដឹកនាំក្រុមលក់ការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដែលក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃអង្គារ ទី៣០ ខែសីហានេះ។
ក្រុមហ៊ុន Netflix បានបញ្ជាក់ថា ខ្លួនបានជួលប្រធានផ្នែកពាណិជ្ជកម្មរបស់ Snap គឺលោក Jeremi Gorman ជាប្រធានថ្មីនៃការផ្សាយពាណិជ្ជកម្មទូទាំងពិភពលោក។ ហើយក៏បាននាំយកអនុប្រធានផ្នែកលក់ការផ្សាយពាណិជ្ជកម្មរបស់ Snap គឺលោក Peter Naylor ក្នុងតួនាទីដូចគ្នានៃសេវាកម្មផ្សាយផងដែរ។
ការទទួលបាននូវសមាជិកថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Netflix ក្នុងការបង្កើតនូវកំណែគាំទ្រការផ្សាយពាណិជ្ជកម្មនៃសេវាកម្មស្ទ្រីមរបស់ក្រុមហ៊ុន ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយ។
Gorman គឺជាប្រធានប្រតិបត្តិដែលមុនបានចំណាយពេល ៦ឆ្នាំនៅ Amazon.com និងបានចូលរួមជាមួយ Snap ក្នុងឆ្នាំ ២០១៨ ជាពេលដែលសេវាកម្មបាត់បង់ប្រធានប្រតិបត្តិ។ ការចូលរួមរបស់គាត់ត្រូវបានគេមើលឃើញថាជាការនាំមកនូវភាពជឿជាក់ដល់អាជីវកម្មលក់ការផ្សាយពាណិជ្ជកម្មរបស់ Snap ។ ចំណែក Naylor បានបម្រើការជាអនុប្រធានជាន់ខ្ពស់ផ្នែកលក់ពាណិជ្ជកម្មរបស់ Hulu អស់រយៈពេល ៦ ឆ្នាំមុនពេលចូលរួមជាមួយ Snap ក្នុងឆ្នាំ ២០២០។
ក្នុងនោះ Snap បានបញ្ជាក់ពីការចាកចេញរបស់ប្រធានប្រតិបត្តិ ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។ ក្រុមហ៊ុន Netflix បាននឹងកំពុងប្រមូលផ្តុំបំណែកដើម្បីចាប់ផ្តើមកំណែដែលមានតម្លៃថោកនៃសេវាកម្មស្ទ្រីមរបស់ខ្លួនជាមួយនឹងការផ្សាយពាណិជ្ជកម្ម។ នៅក្នុងខែកក្កដា ក្រុមហ៊ុននេះបានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Microsoft Corp ដើម្បីផ្តល់នូវបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម។ នាយកប្រតិបត្តិថ្មីនឹងនាំមកនូវទំនាក់ទំនងដែលបានបង្កើតឡើងជាមួយអ្នកផ្សាយពាណិជ្ជកម្មដែលកំពុងស្វែងរកការផ្សាយពាណិជ្ជកម្មនៅលើ Netflix៕