កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុន Boeing Co បានបញ្ជាក់ថា ខ្លួនបានទទួលការបញ្ជាទិញយន្តហោះ 787 Dreamliner ពីក្រុមហ៊ុនអាកាសចរណ៍ China Airlines របស់តៃវ៉ាន់។
ក្រុមហ៊ុន Boeing បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងរីករាយដែលក្រុមហ៊ុនអាកាសចរណ៍ China Airlines បានជ្រើសរើសយន្តហោះ 787 Dreamliner ដើម្បីធ្វើទំនើបកម្មនៃយន្តហោះលំដាប់ពិភពលោករបស់ពួកគេ ហើយទន្ទឹងរង់ចាំធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីបញ្ចប់ការបញ្ជាទិញ” ។
ក្រុមហ៊ុនអាកាសចរណ៍ China Airlines បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងទិញយន្តហោះ Boeing 787 widebody ចំនួន ១៦ គ្រឿង ដើម្បីជំនួសយន្តហោះ Airbus A330s ដែលមានវ័យចំណាស់របស់ខ្លួន៕