Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»អតីតអត្តពលិកម្នាក់​ សម្រេចចិត្តបើកក្រុមហ៊ុនមួយព្រោះតែត្រូវ Nike បដិសេធ
    គំនិតអាជីវកម្ម

    អតីតអត្តពលិកម្នាក់​ សម្រេចចិត្តបើកក្រុមហ៊ុនមួយព្រោះតែត្រូវ Nike បដិសេធ

    October 22, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Olivier Bernhard គឺជាអតីតអត្តពលិកប្រទេសស្វីស ដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោក និងជើងឯកស្វីសក្នុងការប្រកួត​ Triathlon និង Duathlon។ ក្រោយពីប្រកាសចូលនិវត្តន៍ លោកក៏បានសម្រេចចិត្តបង្កើតម៉ាកយីហោស្បែកជើងផ្ទាល់ខ្លួន On ឡើងមក។

    ពាណិជ្ជកម្ម

    នៅកាលនោះ លោកបានបង្ហាញគំនិតផលិតស្បែកជើងទៅកាន់ក្រុមហ៊ុន Nike មុនគេ ប៉ុន្តែគំនិតលោកត្រូវបានក្រុមហ៊ុនបដិសេធភ្លាមៗ។ លោក Olivier Bernhard ក៏បានផ្លាស់ប្តូរទិសដៅ ដោយបានយកគំនិត និងផែនការដែលលោកបានរៀបចំទៅបង្ហាញមិត្តភក្តិលោក David Allemann និង Caspar វិញ។

    នៅឆ្នាំ ២០១០ ពួកគេសហការគ្នាបង្កើតបានជា ក្រុមហ៊ុន On Holding AG នៅទីក្រុង Zurich នៃប្រទេសស្វីស ជាមួយនឹង concept Running on Clouds ដែលបង្ហាញពីម៉ូតស្បែកជើងដែលមានសភាពស្រាល។ មិនគួរឲ្យជឿនោះអ្នកទាំងបី ចាប់ផ្តើមក្រុមហ៊ុននៅអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង។ ជាពេលមួយដែលគ្រោះថ្នាក់សម្រាប់អាជីវកម្មថ្មីដូចពួកគេ តែផ្ទុយមកវិញ បែរជាទទួលបានការគាំទ្រច្រើន ក៏ព្រោះតែមនុស្សចាប់ផ្តើមចំណាយប្រាក់ទៅលើការថែរក្សាសុខភាព ដូចជាការលេងកីឡា ជាពិសេសពីអ្នកដែលស្រឡាញ់កីឡារត់ប្រណាំង។

    តាមរយៈបទសម្ភាសន៍មួយ លោក Bernhard និយាយថា លោកត្រូវបានគេប្រាប់ជាច្រើនដងកុំឲ្យប្រកួតប្រជែងជាមួយម៉ាកស្បែកជើងធំៗដទៃ។ ប៉ុន្តែនេះជាគំនិតដែលលោកចំណាយពេលយូរណាស់ ជាមួយនឹងបទពិសោធន៍ និងការស្រឡាញ់ទៅលើកីឡា ដូច្នេះលោកត្រូវតែបញ្ចេញ ដោយនេះមិនមែនចង់ឈ្នះអ្នកដទៃ តែជាអ្វីដែលឈ្នះខ្លួនឯង និងផ្តល់លទ្ធផលពេញលេញសម្រាប់ខ្លួនលោកដែលបានខិតខំកន្លងមក។

    មួយវិញទៀតនោះ ម៉ាកយីហោ On តែងតែផ្តោតទៅលើផលិតផល ជាងផ្តោតទៅលើការប្រកួតប្រជែងនៅលើទីផ្សារ ពួកគេយកចិត្តទុកដាក់ក្នុងការផលិត ដើម្បីរក្សាគុណភាព និងភាពងាយស្រួលដល់អតិថិជន។ សព្វថ្ងៃនេះ ម៉ាកយីហោ On ត្រូវបាន​​ចែកចាយនៅក្នុង ៥០ ប្រទេសជាមួយនឹងហាងជាង ៦០០០​ កន្លែង។

    មេរៀនមួយដែលទទួលបានពីលោក​ Olivier Bernhard នោះគឺ ការបដិសេធរបស់អ្នកដទៃ មិនបានធ្វើឲ្យអ្នកបញ្ចប់ត្រឹមនឹងនោះទេ គិតពីចំណុចវិជ្ជមាន ត្រូវសម្លឹងមើលទៅមុខ ដើម្បីសម្រេចបំណងដែលអ្នកតែងតែប៉ងឲ្យចេញជាការពិត។

    BizNews Olivier Bernhard On
    Share. Facebook Telegram WhatsApp
    Previous ArticleSamsung បញ្ចេញ Galaxy XR របស់ខ្លួន មានតម្លៃតែ ១៨០០ដុល្លារប៉ុណ្ណោះ!
    Next Article ក្រុមហ៊ុនបច្ចេកវិទ្យាដំណើរការជាង ៧០ឆ្នាំរបស់កូរ៉េខាងត្បូង ផ្តើមចេញពីរោងចក្រផលិតគ្រឿងសម្អាង?

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.