ឈ្មួញចែកចាយរថយន្តប្រហែល ១៥០ នាក់របស់ក្រុមហ៊ុន General Motors បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្រុមហ៊ុន Cadillac ជាជាងវិនិយោគលើការតំឡើងថ្លៃដែលត្រូវការ ដើម្បីលក់រថយន្តអគ្គិសនី។
ថ្មីៗនេះក្រុមហ៊ុន General Motors បានផ្តល់ជម្រើសដល់ឈ្មួញចែកចាយរថយន្ត Cadillac៖ ទទួលយកសំណើទិញដើម្បីចាកចេញពីយីហោ រឺចំណាយប្រាក់ប្រហែល ២០០ ០០០ ដុល្លារ សម្រាប់ការតំឡើងគ្រឿងបន្លាស់របស់ឈ្មួញ ដែលរួមមានស្ថានីយ៍សាក និងឧបករណ៍ជួសជុល ដើម្បីឲ្យហាងរបស់ពួកគេត្រៀមខ្លួនលក់រថយន្តអគ្គិសនី។
ចំពោះតម្លៃនៃការទិញយកនោះ មានចាប់ពីប្រហែល ៣០ ម៉ឺនដុល្លារ ដល់ជាង ១ លានដុល្លារ។ ក្នុងនោះ ប្រហែល ១៧ ភាគរយនៃឈ្មួញចែកចាយទាំង ៨៨០ របស់ Cadillac នៅសហរដ្ឋអាមេរិក បានយល់ព្រមទទួលយកការស្នើសុំនេះ ដើម្បីបញ្ចប់កិច្ចព្រមព្រៀង Franchise របស់ពួកគេ។
អ្នកលក់ភាគច្រើនដែលយល់ព្រមទទួលយកការទិញនេះ ក៏មានម៉ាកយីហោផ្សេងទៀតរបស់ក្រុមហ៊ុន General Motors ដែរ ដូចជា Chevrolet, Buick និង GMC៕