Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»មិនមែនមានតែឡានចិនទេដែលមានអេក្រង់ធំនិងអំពូលច្រើនជាងគេលើលោកឡានប្រទេសមួយនេះក៏មានដែរ
    យានយន្ត

    មិនមែនមានតែឡានចិនទេដែលមានអេក្រង់ធំនិងអំពូលច្រើនជាងគេលើលោកឡានប្រទេសមួយនេះក៏មានដែរ

    March 18, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ថ្ងៃមុនឡានចិនគាត់ថាមានតែឡានគាត់ទេដែលមានអេក្រង់ធំនិងអំពូលច្រើនជាងគេលើលោកតែថ្ងៃនេះក្រុមហ៊ុនអាមេរិកបានបញ្ចេញមួយម៉ូដែលនេះរបស់ខ្លួនដែរហើយដែលមានអេក្រង់ធំជាងឡានចិនទៀត។ Cadillac Escalade IQ ដែលជារថយន្តអគ្គិសនីសុទ្ធ ដែលវាមានប្រវែងអតិបរមា 15 អ៊ីញបន្ថែម បើប្រៀបធៀបទៅនឹង Escalade ទូទៅ ហើយវាក៏មានប្រវែងបន្ថែមប្រមាណ មួយម៉ែត្រទៀត វាមានទទឹងធំជាងពីមុន ប៉ុន្តែទាបជាងមុនបន្តិច។ សម្រាប់រូបរាងផ្នែកខាងក្រោយរបស់វាមានទម្រង់ទាក់ទាញជាង Escalade ដែលប្រើម៉ាស៊ីន។
    Escalade IQ មានទំងន់ប្រហែល 4082.33 គីឡូក្រាម(4Ton) ដោយសារតែប្រព័ន្ធអគ្គិសនីទាំងស្រុង និង ថ្ម lithium-ion បំពាក់ថាមពល 205.0 kWh ដែលអាចបើកបាន 740.30 គីឡូម៉ែត្រ។ វាមានប្រព័ន្ធអគ្គិសនី 800-វ៉ុល ដែលអាចបញ្ចូលថ្មរហូតដល់ 350 kW ដែលចំណាយពេលត្រឹមតែ 10 នាទី អាចប្រើប្រាស់បាន 160.93 គីឡូម៉ែត្រ ​​ ។ ប៉ុន្តែនៅក្នុងការសាកល្បងរបស់យើង, GMC Hummer EV pickup ត្រូវការអស់ពេល 19 នាទីដើម្បីបន្ថែមបានចម្ងាយ 160.93 គីឡូម៉ែត្រ និងចំណាយពេល 109 នាទី ដើម្បីបញ្ចូលថ្មពី 10% ទៅ 90%។

    Escalade IQ ប្រើម៉ូទ័រអគ្គិសនីពីរ (permanent-magnet motors) ដើម្បីបង្កើតកម្លាំងសេះបាន 750 សេះនិងកម្លាំងរមួលបាន1064.32 Nm ។ វាក៏លើសពី Cadillac Escalade-V ដែលប្រើម៉ាស៊ីន V-8 6.2L Supercharged ដែលមានកម្លាំង 682 សេះ។ តាមការអះអាងរបស់ Cadillac, Escalade IQ បើគិតពីល្បឿនសន្ទុះពី 0-100 Km/h វាចាយពេលតែ 4.7 វិនាទី ដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់រថយន្តមានទំងន់លើសពី 4 តោន។
    Escalade IQ មានប្រព័ន្ធហ្វ្រាំងបង្វិលថាមពល (regenerative braking) បីកម្រិត៖
    >Off – ទម្រង់បើកបរក្នុងល្បឿនធម្មតា (ស្រដៀងទៅនឹង engine braking)
    >កំរិតមធ្យម – អាចប្រើបច្ចេកទេសបើកបរ “one-pedal driving”
    >កំរិតខ្ពស់បំផុត – អ្នកអាចបញ្ឈប់រថយន្តដោយប្រើហ្វាំង
    ការបង្វិលកង់ខាងក្រោយ (rear-wheel steering) រហូតដល់ 10 អង់ស្តេ ធ្វើឲ្យ Escalade IQ អាចបង្វិលជុំក្នុង រង្វង់តូចជាង 1.02 ម៉ែត្រ ដែលអស្ចារ្យសម្រាប់រថយន្តដែលមានប្រវែង 3.46 ម៉ែត្រ ​បើគិតពីចម្ងាយពីកង់មុខទៅកង់ក្រោយ​។ វាក៏មាន Option Arrival Mode, ដែលអាចបង្វិលកង់ខាងក្រោយឲ្យស្របនឹងកង់ខាងមុខ ដើម្បីឲ្យរថយន្តអាចបទបានងាយស្រួលក្នុងផ្លូវតូចចង្អៀត។

    ម៉ូនីទ័រ 55 អ៊ីញ វាជាម៉ូនីទ័រប្រភេទ pillar-to-pillar display, មានការរចនាបែបទំនើប និងបច្ចេកវិទ្យាខ្ពស់ អេក្រង់នេះមានមុខងារជា dashboard digital display និង infotainment system នៅក្នុងរថយន្ត ត្រូវបានបង្ហាញនៅផ្នែកខាងមុខដែលមានទីតាំងនៅលើតាប្លូរទាំងអស់ដែលមានបណ្តោយពេញខាងក្នុងរថយន្តតែម្តង។
    កៅអីមានផាសុខភាពខ្ពស់ កញ្ចក់ក្រោយអាចបង្ហាញដោយប្រើកាមេរ៉ា កៅអីជួរទី 2 មានទំហំធំទូលាយ ខណៈជួរទី 3 ល្អសម្រាប់កុមារ។
    តម្លៃ និងជម្រើសរបស់ Escalade IQ មាន 2 ជម្រើស៖
    1.Sport – $130,490
    2.Luxury – $129,990
    ជម្រើស Luxury 2 និង Sport 2 មានតម្លៃ $149,990 និង $150,490 ដែលរួមមានថ្មកម្រិតខ្ពស់ (19.2 kW)
 ប្រព័ន្ធសំលេង AKG, អំពូលចំហៀង 126 ពណ៌
 កៅអីអាចម៉ាស្សា, បើក-បិទដោយប្រើថាមពល Auto។
    សម្រាប់អ្នកចូលចិត្តម៉ាស៊ីន V-8 Supercharged, Escalade-V ឆ្នាំ 2025 មានតម្លៃ $164,495។ ប៉ុន្តែបើមើលទៅលើតម្លៃនៃ Escalade IQ គឺវាមានតម្លៃធូរជាងនិងទំណើបទៀត។

    ពាណិជ្ជកម្ម

    Cadillac Cadillac Escalade Cadillac Escalade IQ
    Share. Facebook Telegram WhatsApp
    Previous Articleគ្រាន់តែតម្លៃអភិវឌ្ឍន៍ហ្គេម GTA 6 របស់ Rockstar អាចសង់អគារខ្ពស់បំផុតក្នុងលោកបានមួយ
    Next Article អនាគតឡានមិនត្រូវការការសាកភ្លើងទៀតនោះទេ ដាក់ចោលតែហាលថ្ងៃក៏ជិះបានដែរ!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.