យោងតាមការវិភាគជាច្រើននៅទូទាំងពិភពលោកបានអះអាងថា តម្លៃទឹកលុយសរុបដែលក្រុមហ៊ុន Rockstar Games បានចំណាយលើការអភិវឌ្ឍន៍ហ្គេម GTA 6 អាចនឹងមានចន្លោះខ្ទង់ ២ពាន់លានដុល្លារ ដែលតម្លៃនេះអាចធ្វើឱ្យ GTA 6 ក្លាយជាហ្គេមវីដេអូដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាននៅលើពិភពលោក។
ក្នុងនោះ បើធៀបតម្លៃនេះទៅនឹងតម្លៃដែលសាងសង់អគារខ្ពស់បំផុតក្នុងលោក Burj Khalifa គឺមានតម្លៃថ្លៃជាងអគារមួយនេះ ទៅទៀត ដែលចំណាយថវិការសាងសង់ត្រឹមតែ ១,៥ ពាន់លានដុល្លារ ប៉ុណ្ណោះ។ តែបើធៀបទៅនឹងតម្លៃផលិត GTA V វិញ គឺអាចនិយាយបានថាខុសគ្នា ១០ ដង។
គួរបញ្ជាក់ផងថា ហ្គេម GTA 6 ត្រូវបានរំពឹងថានឹងប្រកាសចេញជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ នេះ សម្រាប់ PS5 និង Xbox Series X|S ជាមួយតម្លៃលក់ចាប់ពី ៨០ដុល្លារ ទៅ ១០០ដុល្លារ៕