[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការប្រកាសដាក់បង្ហាញចេញនូវតម្លៃរបស់រថយន្តអគ្គិសនីសុទ្ធ Cadillac Escalade IQ ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូនជម្រើសចំនួន ៤ រួមមាន Luxury 1, Luxury 2, Sport 1 និង Sport 2 ជាមួយតម្លៃលក់ចាប់ពី ១២៩ ៩០០ ដុល្លារ, ១៤៩ ៩០០ ដុល្លារ, ១៣០ ៤៩០ ដុល្លារ និងចាប់ពី ១៥០ ៤៩០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ ដំណើរការម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុប ៧៥០ សេះ និងកម្លាំងរមួល ១ ០៦៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំធំដល់ ២០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនដោយសាកត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១៦០ គីឡូម៉ែត្រ។ លើសពីនេះ ក៏មានប្រព័ន្ធផ្ទេរថាមពល V2L និង V2H ផងដែរ។
សម្រាប់ការរចនារបស់រថយន្តនេះ គឺទទួលបានទ្វារដៃប្រភេទ Galvano door handles និងថាសកង់់ស្ព័រថ្មីទំហំ ២៤ អ៊ីញ សម្រាប់ Luxury 1, ចង្កៀងមុខ LED រាងស្លីម ទំពួកសណ្តោង កៅអីម៉ាស្សាផ្នែកខាងមុខ និងប្រព័ន្ធអូឌីយ៉ូ AKG ចំនួន ៣៦គ្រាប់ សម្រាប់ Luxury 2, កញ្ចប់តុបតែងកម្រិតខ្ពស់ “Obsidian chrome” និង unique grille design “Sport” សម្រាប់ Sport 1, លក្ខណៈពិសេសៗ (ទំពួកសណ្តោង កៅអីម៉ាស្សា ប្រព័ន្ធអូឌីយ៉ូ) និងប្រព័ន្ធ Automatic leveling 9-module Adaptive Forward Lighting System សម្រាប់ Sport 2 ៕