កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានធ្វើការប្រកាសជាផ្លូវការថា ស្មាតហ្វូនសេរ៊ីថ្មីរបស់ពួកគឺ Redmi K80 Series បានលក់បានលើសពី ១ លានគ្រឿងក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃ ប៉ុណ្ណោះ ដោយបានបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បន្ទាប់ពីប្រកាសចេញលក់មិនទាន់បានគ្រប់កន្លះខែផងនៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៤៥ ដុល្លារ ដល់ ៤៩៧ ដុល្លារ សម្រាប់ REDMI K80 និងចាប់ពី ៥១១ ដុល្លារ ដល់ ៦៩១ ដុល្លារ សម្រាប់ K80 Pro ។
សម្រាប់ទូរស័ព្ទដៃ REDMI K80 និង K80 Pro ទទួលបានអេក្រង់ AMOLED ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ 2K (3200 x 1440 pixels) និងកម្រិតពន្លឺ 3,200 nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 ទំហំ 4nm និងបន្ទះឈីប Snapdragon 8 Elite ទំហំ 3nm (K80 Pro) ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 និង 15 នៅលើ Xiaomi HyperOS 2.0 និងទទួលបាន RAM 12GB / 16GB / 24GB និងអង្គផ្ទុក 256GB / 512GB / 1TB ប្រភេទ UFS 4.0 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន (3D Ultrasonic Fingerprint sensor) ។
សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ REDMI K80 Pro និង K80 ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័រ Light Fusion 800 មាន aperture f/1.6, OIS + EIS និង LED flash បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 32MP ប្រើប្រាស់សេនស័រ Samsung S5KKD1 មាន aperture f/2.2 អាចថតបាន ១២០ដឺក្រេ និងលេនពង្រីក Telephoto ទំហំ 50MP ប្រើប្រាស់សេនស័រ Samsung S5KJN5 គាំទ្រការថត 2.5x floating និងលេនថតវត្ថុជិតៗ macro ទំហំ ១០សង់ទីម៉ែត្រ ខណៈលេនទូលាយ Ultra-Wide របស់ K80 គឺមានទំហំ 8MP ប៉ុណ្ណោះ ប៉ុន្តែមិនមានលេនពង្រីក Telephoto និងលេនថតវត្ថុជិតៗ macro នោះទេ។ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃទាំង ២ម៉ូឌែលនេះ មានទំហំ 20MP ប្រើប្រាស់សេនស័រ OmniVision OV20B40 ។ ក្នុងនោះកាមេរ៉ាគោលក្រោយរបស់ទូរស័ព្ទដៃ REDMI K80 Pro និង K80 គឺអាចថតវីដេអូបានកម្រិត 8K ។
ចំណែកផ្នែកថាមពលថ្ម REDMI K80 Pro និង K80 ទទួលបានកញ្ជប់ថាមពលថ្មទំហំ 6,000mAh (Pro) និង 6,550mAh គាំទ្រការសាកតាមខ្សែ 90W, 120W តាមខ្សែ និង 50W ឥតខ្សែ (Pro) ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។
គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន REDMI K80 Pro និង K80 គឺត្រូវបានរចនាជាមួយកញ្ចក់ខាងក្រោយ និងស៊ុមដែក ដែលការរចនារបស់ស្មាតហ្វូនទាំង២ នេះ មានកម្រាស់ ៨,១២ ម.ម | ៨,៣៩ ម.ម (K80 Pro) និងទម្ងន់ ២០៩ ក្រាម | ២១២ ក្រាម (K80 Pro Champion Edition) និងទទួលបានជម្រើសពណ៌ Snow Rock White, Mountain Green និង Mysterious Night Black ហើយ ម៉ូឌែល K80 មានពណ៌ Twilight Moon Blue បន្ថែមពីលើចំនួនមួយទៀតផងដែរ។