ក្រុមហ៊ុន Cadillac កំពុងពង្រីកជួររថយន្តអគ្គិសនីស៊េរី V ដោយបន្ថែមម៉ូដែលថ្មី Optiq-V ឆ្នាំ 2026។ វាជា រថយន្ត SUV អគ្គិសនីទំហំតូចដែលត្រូវបានដាក់ពិពណ៌នាថា មានរូបរាងស្ដាយផ្លែកពីគេ និងមានសមត្ថភាពខ្ពស់ជាងមុន។
តាមបទដ្ឋានប្រវត្តិសាស្ត្រ ម៉ូដែល Optiq ធម្មតា មិនមែនយឺតនោះទេវាអាចធ្វើបានពីកុងទ័រ 0-60 mph ប្រហែល 5.2 វិនាទី។ ប៉ុន្តែ ដោយសារតែអ្នកប្រើប្រាស់បានស្គាល់ល្បឿនបែប EV ច្រើនឡើងៗថា កម្លាំង 300 សេះ ម៉ូទ័រពីរនោះ សន្ទុះប៉ុណ្ណឹងគ្មាននណាស្ងោចសរសើ ដូចមុនទៀតឡើយ។ តែ Optiq-V បានដោះស្រាយបញ្ហានេះ។
Optiq-V ប្រើប្រព័ន្ធ dual-motor AWD ដូច Lyriq-V តែដោយសារតែថ្មតូចជាង វាផ្ដល់កម្លាំងបាន 519 សេះ និង 650 lb-ft torque (ខណៈ Lyriq មាន 615 សេះ)។ តាម Cadillac បានប្រាប់ថាម៉ូទ័រថ្មីនេះអាចស្ទុះពី 0-60 mph ក្នុងរយៈពេល 3.5 វិនាទី ទោះបីវាសមានសម្ភារៈ និងទម្ងន់ធ្ងន់ ក៏ប៉ុន្តែចម្ងាយបើកបានក៏ធ្លាក់ចុះនៅ 275 miles តែប៉ុណ្ណោះដោយសាប្រើថ្មតែ 85-kWh។
បើតាមលោក Alex Doss ប្រធានផ្នែកវិស្វករនៃ Optiq-V បានប្រាប់ថា GM បានរចនារថយន្តនេះដើម្បីបើកបរនៅផ្លូវលើភ្នំអោយបានល្អដូច្នេះវាបំពាក់ជាមួយ ហ្វាំង Brembo 6 ប៊ីស្តុង (piston) មានប្រព័ន្ធបង្វិលរហ័សជាងមុន, ប៊ូមក៏ត្រូវកែសម្រួលឡើងវិញ (suspension retuned), និងប្រើកង់ Continental Sport Contact 6 ប្រើសម្រាប់រដូវក្ដៅ
ផ្នែករចនាផ្សេងគ្នារវាង Optiq-V និង Optiq ធម្មតា មានរួមដូចជា: មុខរថយន្តបែបថ្មី គំនូរពិសេសរៀងជាអក្សរ “V” នៅលើប៉ាណាគ្មានរន្ធខ្យល់ រថយន្តនេះក៏មានការរចនាមានពណ៌ ខៀវ Royal Blue ពេញមួយតួរខ្លួន, បង្អួច, ដល់ផ្នែកខាងក្នុងដូចជា dashboard, កៅអី និងខ្សែក្រវ៉ាត់សុវត្ថិភាព។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀត គឺ Optiq-V ជារថយន្តដំបូងរបស់ GM ដែលមានរន្ធសាកភ្លើង NACS ដែលអាចប្រើប្រាស់ជាមួយបណ្តាញ Tesla Supercharger បានផ្ទាល់។ Cadillac រំពឹងនឹងដាក់លក់ Optiq-V ថ្មីនៅក្នុងពាក់កណ្តាលឆ្នាំនេះ ហើយតម្លៃចាប់ផ្ដើមនៅ $68,795។