Apple CarPlay គឺជាផ្នែកមួយសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សជាច្រើន។ យ៉ាងហោចណាស់សម្រាប់អ្នកដែលមាន iPhone ទំនើប និងរថយន្តដែលគាំទ្រការប្រើប្រាស់ CarPlay តាមប្រព័ន្ធ Infotainment។ ជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ iPhone ភាគច្រើន នារថយន្តថ្មីៗភាគច្រើនសុទ្ធសឹងតែមាន CarPlay ហើយឥឡូវនេះមុខងារនេះកាន់តែរឹងមាំជាងមុនក្រោមបច្ចុប្បន្នភាពថ្មី iOS 26 របស់ Apple។
របៀបថ្មីនៃការប្រើ CarPlay៖ បើអ្នកកំពុងសង្ស័យថា ហេតុអ្វីបានជាកំណែ iOS ឡើងឆ្លងពី 18.5 ទៅ 26 ក្នុងពេលដ៏ឆាប់នេះ–ឈប់កុំបារម្ភ! Apple បានប្រកាសអំពីកំណែថ្មីនេះនៅក្នុងព្រឹត្តិការណ៍ WWDC (World Wide Developers Conference) កាលពីម្សិលមិញ ដោយបានប្តូរទ្រង់ទ្រាយការបញ្ជាក់លេខកំណែ ដើម្បីឲ្យស្របតាមឆ្នាំ—ក្នុងករណីនេះគឺឆ្នាំ 2026។
អ្វីខ្លះបានផ្លាស់ប្ដូរ? Apple អះអាងថា CarPlay ឥឡូវនេះមានរូបរាងស្អាតជាងមុន និងងាយប្រើជាងមុន។ នៅលើផ្នែករូបរាង មានការបំពាក់លើគំនិតថ្មីដែលហៅថា “Liquid Glass” ដែលបង្កើតអោយផ្ទៃបង្ហាញ និងធាតុផ្សេងៗមានសភាពរលោង ដូចកញ្ចក់ពិតៗ និងអាចកែសម្រួលរចនាបទបាន បន្ថែមពីនេះ វានឹងប្ដូរពណ៌ និងសម្លេងរបស់ផ្ទាំងបញ្ជាឱ្យសមស្របនឹងម៉ូដនៃពន្លឺដូចជា (Light Mode) ឬងងឹត (Dark Mode) ដោយស្វ័យប្រវត្តិ។
Widget និង Maps ថ្មី៖ CarPlay អាចប្ដូរប្រសិនបើអ្នកបន្ថែម Widget ដើម្បីចូលប្រើកម្មវិធីជាចម្បងបានរហ័ស Apple មិនបានរាយនាមកម្មវិធីទាំងអស់នោះទេ ប៉ុន្តែមានច្រើនជាងនៅក្នុងរូបដែលបងប្អូនបានឃើញ។
កម្មវិធី Apple Maps ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងដូចគ្នា ឥឡូវនេះវាអាចជួយ បង្កើតផ្លូវប្រចាំថ្ងៃកាន់តែប្រសើរឡើង ដោយពិនិត្យផ្លូវចូល កន្លែងការងារបងប្អូន ឬផ្ទះដែលបងប្អូនតែចូលជារឿយៗ Maps ក៏អាច ជូនដំណឹងពីការធ្វើដំណើរដែលមានផ្លូវស្ទះ ហើយអាចណែនាំផ្លូវជំនួស ទោះបីជាអ្នកមិនបានស្នើប្តូរផ្លូវនោះក៏ដោយ Apple ក៏នាំមកនូវមុខងារ Live Activities ដើម្បីបង្ហាញព័ត៌មានពេលធ្វើដំណើរ ដូចជា ពិន្ទុនៃការប្រកួតកីឡា ឬការដឹកជញ្ជូនទំនិញ។
សារ និងការហៅទូរស័ព្ទ៖ ការបញ្ជូនសារ (Messages) ពេលកំពុងបើកបរ មិនមែនជាគំនិតល្អទេ ប៉ុន្តែ CarPlay ថ្មីអាចជួយឲ្យអ្នក ចូលដល់ការសន្ទនាសំខាន់ៗបានរហ័ស ដោយមានកន្លែង “Pinned Conversations” នៅខាងលើអេក្រង់ អ្នកក៏អាចប្រើ “Tapbacks” ដើម្បីឆ្លើយតបរហ័សជាមួយ Emoji ដូចជា បេះដូង, ចុចLIKE ឬ DISLIKE, “haha” ល Apple ក៏បានធ្វើឲ្យ ការទទួលការហៅទូរស័ព្ទ មិនរំខាននឹងផែនទី ទៀតឡើយ ពេលនេះ វានឹងបង្ហាញជារូប Pop-up តូចៗ មិនពេញអេក្រង់ទាំងមូលដូចមុនទៀតទេ។
អ្វីថ្មីសម្រាប់ CarPlay Ultra៖ iOS 26 កំពុងតែមានស្ថានភាព ពិសោធន៍ដោយអ្នកអភិវឌ្ឍន៍ (Developer Program) ហើយកំណែសាធារណៈនឹងចេញនៅខែក្រោយ កំណែចុងក្រោយនឹងអាចប្រើ ឥតគិតថ្លៃសម្រាប់ iPhone 11 និងកាន់តែថ្មី នៅពាក់កណ្តាលឆ្នាំខាងមុខ។
CarPlay Ultra ក៏នឹងទទួលបានលក្ខណៈថ្មីៗទាំងនេះផងដែរ ដែលនឹងបង្ហាញ អ៊ីនធើផេសរបស់ Apple នៅលើម៉ាស៊ីនបញ្ជាក្នុងរថយន្ត(Gauge Cluster)។ វានឹងដំណើរការលើ Aston Martin 2025 ជាលើកដំបូង ហើយនឹងពង្រីកទៅកាន់ម៉ូដែលផ្សេងទៀតក្នុងរយៈពេល 12 ខែ តម្រូវការមានតែ iPhone មិនចាស់ជាង iPhone 12 ហើយត្រូវប្រើ iOS 18.5 ឡើងទៅ ម៉ាក Hyundai, Kia និង Genesis នឹងជាជម្រើសបន្ទាប់សម្រាប់ CarPlay Ultra។
Apple CarPlay ស្អាតជាងមុន និងមានសមត្ថភាពខ្លាំងជាងមុនជាមួយការបច្ចុប្បន្នភាព iOS 26 ថ្មី
1 Min Read