បន្ទាប់ពីប្រកាសចេញនូវ X Fold3 កាលពីឆ្នាំមុន ពេលនេះ ក្រុមហ៊ុន vivo បានប្រកាសបង្ហាញចេញនូវ Teaser ស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ខ្លួនហើយ នោះគឺ X Fold5 ហើយអាចនឹងប្រកាសចេញជាផ្លូវការនៅចុងខែមិថុនានេះ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ បើយោងតាមអ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន vivo លោក Han Boxiao បានបញ្ជាក់ថា ទូរសព្ទនេះ នឹងបំពាក់ដោយអេក្រង់ 8T LTPO AMOLED ទាំងក្នុង និងក្រៅ ដែលមានគុណភាពបង្ហាញខ្ពស់ និង PPI ខ្លាំង ហើយអាចបញ្ចេញពន្លឺបានរហូតដល់ 4500nits ។ លើសពីនេះ វាក៏នឹងទទួលបាននូវបច្ចេកវិទ្យា TÜV Rheinland global eye Protection 3.0 certification សម្រាប់ការពារភ្នែកផងដែរ។
បន្ថែមពីនេះ X Fold5 ក៏នឹងទទួលបាននូវអាវការពារទឹក និងធូលី IPX8 + IPX9 + IP5X និងថាមពលថ្មជាង 6000mAh ដែលគាំទ្រការសាកកម្លាំង 90W តាមខ្សែ និង 30 ឥតខ្សែ ផងដែរ។ ចំណែកផ្នែកកាមេរ៉ាវិញ នឹងទទួលបានលេនគោល 50MP Sony IMX921 លេន ultra-wide 50MP មានមុខងារ autofocus និងលេន 3x periscope telephoto 50MP Sony IMX882 ។
គួរបញ្ជាក់ថា ស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ក្រុមហ៊ុន vivo នេះ នឹងដំណើរការដោយឈីប Snapdragon 8 Gen 3 របស់ក្រុមហ៊ុន Qualcomm ហើយមិនមានម៉ាស៊ីនស្កេនស្នាមម្រាមដៃ ultrasonic ដូចមុននោះទេ តែជំនួសមកវិញដោយម៉ាស៊ីនស្កេនក្រយៅដៃនៅផ្នែកចំហៀងវិញ ហើយក្រុមហ៊ុន vivo ផ្ទាល់ ក៏អាចនឹងមិនបង្ហាញចេញនូវម៉ូដែល Pro នៅក្នុងឆ្នាំនេះផងដែរ៕