មកលើកនេះ Huawei Pura 80 Ultra ពិតជាពិសេសជាងរាល់ ជាពិសេសទៅលើផ្នែកកាមេរ៉ាតែម្តង ដោយលើកនេះគឺវាទទួលនូវកាមេរ៉ាផ្នែកខាងក្រោយចំនួនដល់ ៥ ឯណ្ណោះ រួមមាន លេនគោល ១អ៊ីញ ទំហំ 50MP (f/1.6-f/4.0 + OIS) លេន telephoto 50MP លេន Ultra-telephoto 12.5MP លេន Ultrawide 40MP និងលេន multi-spectral camera 1.5MP ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ ក្រុុមហ៊ុន Huawei ផ្ទាល់ ក៏បានបន្ថែមនូវមុខងារ Real-Time Fusion Tech សម្រាប់ជំនួយដល់ការថតវីដេអូពេលយប់ និងបច្ចេកវិទ្យា XMAGE ថ្មី ជាមួយនឹង AI photo editing សម្រាប់លុប reflection និងជំនួយឲការថតរូបកាន់តែច្បាស់ផងដែរ។
ទៅលើផ្នែកអេក្រង់វិញ Huawei Pura 80 Ultra គឺទទួលបានអេក្រង់ OLED ទំហំ 6.8 អ៊ីញ ដែលបំពាក់ជាមួយបច្ចេកវិទ្យា Kunlun Glass ជំនាន់ទី២ ដែលធន់នឹងការធ្លាក់ដល់ 25 ដង ឯណ្ណោះ។ ក្នុងនោះ សម្រាប់ប្រព័ន្ធប្រតិបត្តិការវិញ វាដំណើរការនៅលើ HarmonyOS 5.1 របស់ Huawei ផ្ទាល់ តែឈីបមិនទាន់ប្រកាសចេញនៅឡើយទេ ប៉ុន្តែមានជម្រើស RAM និង Storage រហូតដល់ 16GB + 1TB ហើយថ្មវិញក៏ធំជាងមុនផងដែរ ពោលគឺមានទំហំ 5700mAh គាំទ្រការសាកកម្លាំង 100W តាមខ្សែ និង 80W ឥតខ្សែ ហើយក៏អាចសាកទៅឧបករណ៍ផ្សេងវិញបាន 18W ផងដែរ។
គួរបញ្ជាក់ថា ក្រៅពីចំណុចទាំងនេះ Huawei Pura 80 Ultra ក៏ទទួលបាននូវអាវការពារទឹក និងធូលីកម្រិត IP68+IP69 មុខងារ AI ថ្មីៗជាច្រើន ហើយប្រព័ន្ធដំណើរការវិញ ក៏ធ្វើការបានល្អជាងមុន ៣៦ភាពរយ ផងដែរ។
ចំណែកចំណុចសំខាន់នោះ បើទោះបីជាវាមាន Specs ល្អក៏ពិតមែន ប៉ុន្តែតម្លៃដែលដាក់លក់នៅក្នុងប្រទេសចិន គឺវាតម្លៃលក់ចាប់ពី ១ ៤០០ដុល្លារ ដល់ ១ ៥៤០ ដុល្លារ ឯណ្ណោះ៕