រថយន្ត SUV ធំជាជំនាន់ថ្មីរបស់ Geely ឈ្មោះ Galaxy M9 ត្រូវបានឃើញលើផ្លូវសាធារណៈមុនពេលដាក់ឱ្យដំណើរការជាផ្លូវការ ដោយបង្ហាញពីរចនាបថ និងលក្ខណៈពិសេសនានា រថយន្តនេះត្រូវបានចាត់ទុកថាជាគូប្រកួតសម្រាប់ម៉ូឌែលដូចជា Aito M9, Li Auto L9, និង Lynk & Co 900។ វាមានផែនការដាក់ចេញនៅត្រីមាសទី 3 ឆ្នាំ 2025 នៅក្នុងប្រទេសចិន ដោយមានតម្លៃស្មានប្រហែល $28,000 ដល់ $42,000 អាមេរិក។
Galaxy M9 មានប្រវែងប្រមាណ 5 ម៉ែត្រ ហើយមានរចនាទ្រង់ទ្រាយជាខ្សែរបន្ទាត់កោងជាមួយផ្នែកខាងមុខមានប៉ាណាបិទជិត ភ្លើងមុខជាប្រភេទ LED matrix ត្រូវបានភ្ជាប់គ្នាដោយបន្ទះភ្លើងពេញទទឹងផ្នែកខាងមុខនៃរថយន្ត និងមានលំនាំ “រលក Galaxy” ជាសញ្ញារបស់ Geely ឧបករណ៍ Lidar តំឡើងលើដំបូលគាំទ្រប្រព័ន្ធបើកបរ Qianli Haohan H5 ដែលអាចជួយបើកបរពីផ្ទះទៅកន្លែងដទៃដោយស្វ័យប្រវត្តិ មានការរចនាលាយជាមួយ Chrome ដែលត្រូវបានប្រើជាលំអរជុំវិញបង្អួច ត្រឡោកកញ្ចក់ និងផ្នែកខាងក្រោម ដើម្បីបន្ថែមភាពប្រណិត អូសភ្ជាប់ជាមួយកង់អាលុយមីញ៉ូម។
ផ្នែកខាងក្រោយរបស់ M9 មានរចនាបែបទទឹងជាមួយភ្លើងក្រោយរចនាបែប “ថ្ងៃរះ” និងមានភ្លើងជារៀងរលក ក៏មានបំពាក់ស្រមោលនិងអំពូលភ្លើងមួយដ៏ធំនៅលើខាងក្រោយ និងមានស្លាប (Spoiler) បង្ហាញនូវសម្រស់ស្ដាយបែប Sporty រថយន្តនេះនឹងមានពណ៌ខាងក្រៅជាច្រើនជម្រើស រួមទាំង ពណ៌ខៀវ ពណ៌ប្រផេះ ពណ៌ខ្មៅ និង ពណ៌បៃតងចាស់។
ខាងក្នុងមានការរចនាកៅអីបែប 2+2+2 រចនាបទផ្ទៃក្នុងរួមមានអេក្រង់ infotainment និងអ្នកដំណើរខាងមុខ បន្ថែមជាមួយឧបករណ៍ឌីជីថល និងអេក្រង់ Head-Up Display វាមានជម្រើសពណ៌ផ្ទៃក្នុងស និងទឹកក្រូច ជាមួយរចនាបទឈើ ការតុបតែងពន្លឺ Ambient Light និងសំភារៈប្រណិត ហើយក៏មិនចោលនៅកន្លែងសាកទូរស័ព្ទឥតខ្សែ 50W ចំនួន 2។
កៅអីជួរទីមួយនិងទីពីរមានមុខងារ massage, កម្ដៅ និងខ្យល់ត្រជាក់ ជួរទី 2 មានកៅអី “zero-gravity” ផ្តល់ជាមួយតុ និងអេក្រង់កម្សាន្តពីលើដំបូល ជួរទី 3 មានផ្លូវដើរធំទំហំ 180mm និងអាចកែសំរួលអង្គុយដោយអគ្គិសនីរហូតដល់ 150° វាក៏មានទូរទឹកកកសម្រាប់ក្នុងរថយន្ត និង ដំបូលបើកពីតង់ (double sunroofs)។
Galaxy M9 ប្រើប្រព័ន្ធ Hybrid Thor EM-P របស់ Geely ដែលមានម៉ូទ័រអគ្គិសនី 3 គ្រឿង វាអាចផ្ដល់ល្បឿនសន្ទុះ 0–100km/h ក្នុងរយៈពេល 4.5 វិនាទី ប្រព័ន្ធនេះអាចធ្វើដំណើរបានចម្ងាយជាង 1500 គីឡូម៉ែត្រ (វាស់តាមស្តង់ដារ CLTC)ហើយបរិមាណសាំងសម្រាប់ស្ថានភាពពេលដែលម៉ាស៊ីនឆេះវាស៊ី 4.8L / 100km រថយន្តនេះក៏មានបំពាក់ជាមួយ chassis ឌីជីថលបែប AI ដែលរួមបញ្ចូលនឹង dual-chamber closed-air suspension, ម៉ូទ័រនៅកង់ និងប្រព័ន្ធគ្រប់គ្រងថាមពលជាច្រើន (GVMC) ដើម្បីធ្វើឱ្យការបើកបរនឹងមានភាពនិរន្តរភាពកាន់តែប្រសើរ។
Geely Galaxy M9 បង្ហាញខ្លួនលើផ្លូវសាធារណៈជារថយន្ត SUV 6កៅអីតម្លៃ $28,000 មានចម្ងាយបើកបររហូតដល់ 1500 គីឡូម៉ែត្រ
1 Min Read