ម៉ូដែលនេះបានចាប់ផ្តើមបើកពាក្យបញ្ជាទិញជាមុននៅថ្ងៃទី 29 ខែសីហា ក្នុងតម្លៃចន្លោះពី 480,000 – 570,000 យ័ន (ប្រហែល 67,470 – 80,120 ដុល្លារ) ហើយទទួលបានការកក់ប្រហែល 43,000 គ្រឿងក្នុងរយៈពេលត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ។ Zeekr ត្រូវបានបង្កើតឡើងនៅឆ្នាំ 2021 ជាម៉ាករថយន្តអគ្គិសនីប្រណិតក្រោមក្រុមហ៊ុន Geely…
ថ្មីៗពី សេដ្ឋកិច្ច
បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តកូរ៉េ Kia បានឈានដល់ចំណុចកំពូលបំផុតមួយ បើគិតចាប់តាំងពីឆ្នាំ ១៩៩៨ មក កាលពីថ្ងៃពុធ ដោយឈានដល់ ៩៧ ៧០០ វ៉ុន (៨៧,៧០ ដុល្លារ) ក្នុងមួយហ៊ុន បន្ទាប់ពីមានរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Apple កំពុងតែឈានដល់កិច្ចព្រមព្រៀងដ៏ធំមួយជាមួយក្រុមហ៊ុនរថយន្តខាងលើ ដើម្បីផលិតរថយន្តអគ្គិសនី។
ការចាប់ផ្តើមក្នុងឆ្នាំ ២០២១ ហាក់មានសភាពល្អខ្លាំង សម្រាប់ក្រុមហ៊ុន Bentley ព្រោះវាបានកត់ត្រាការបញ្ជាទិញច្រើនជាង ៥០ ភាគរយនៅក្នុងខែមករា បើប្រៀបធៀបទៅនឹងខែតែមួយក្នុងឆ្នាំ ២០២០។
ក្រុមហ៊ុនម៉ូតូ Ducati បានអបអរសាទរភាពវិជ្ជមាននៃឆ្នាំ ២០២០ ជាមួយនឹងការលក់ម៉ូតូសរុបចំនួន ៤៨ ០៤២ គ្រឿង នៅទូទាំងពិភពលោក ប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ចំនួន ៥៣ ១៨៣ គ្រឿង។
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International (THAI) ដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ បានប្រកាសពីការខាតបង់សុទ្ធយ៉ាងខ្លាំង ចំនួន ១៤១ ពាន់លានបាត កាលពីឆ្នាំមុន នៅពេលមានវិបត្តិកូវីដ១៩ ដែលបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នេះកាន់តែយ៉ាប់យឺនខ្លាំង។