ទោះបីវាជារថយន្តតូចក៏ដោយ ប៉ុន្តែរថយន្តអគ្គិសនីថ្មីរបស់ Honda បង្ហាញថាមានចម្ងាយបើកបរដ៏ល្អ និងផ្ដល់កន្លែងនៅខាងក្នុងធំជាងដែលអ្នករំពឹង។ ហុងដាបានបើកបង្ហាញ N-ONE e ថ្ងៃព្រហស្បតិ៍នេះ ដែលជារថយន្តអគ្គិសនី kei car ដំបូងរបស់ក្រុមហ៊ុន មានតម្លៃចាប់ពីប្រហែល $18,000 ប៉ុណ្ណោះ។
ក្នុងសម័យបច្ចុប្បន្ន គឺកម្រណាស់ក្នុងការរករថយន្តដែលមានតម្លៃក្រោម $20,000 សូម្បីតែរថយន្តអគ្គិសនីក៏ដោយ។ នៅសហរដ្ឋអាមេរិក តម្លៃមធ្យមនៃរថយន្តថ្មីៗ បានឈានដល់ជិត $52,000 ក្នុងខែមុន ខណៈដែលក្រុមហ៊ុនរថយន្តធំៗជាច្រើន ដូចជា Volkswagen, Hyundai, Kia, Ford និង GM កំពុងត្រៀមបើកបង្ហាញរថយន្តអគ្គិសនីតម្លៃសមរម្យដែល Honda អាចឈានមុខមុនគេ។
Honda បានបើកបង្ហាញ N-ONE e ថ្ងៃព្រហស្បតិ៍នេះ ដែលជាឮ kei car អគ្គិសនីដំបូងរបស់ខ្លួន វាជារថយន្ត mini-EV ទីពីររបស់ Honda បន្ទាប់ពី N-VAN e ដែលបានចេញលក់ឆ្នាំមុន ប៉ុន្តែបំបែកពីម៉ូឌែលវ៉ែន N-VAN e រថយន្តថ្មីនេះ ត្រូវបានរចនាឡើងសម្រាប់ដឹកអ្នកដំណើរ មិនមែនសម្រាប់ពាណិជ្ជកម្មដឹកឥវ៉ាន់ទេ។ រថយន្តអគ្គិសនីថ្មីនេះ នឹងចេញលក់នៅប្រទេសជប៉ុន ថ្ងៃទី 12 កញ្ញា តម្លៃចាប់ពីប្រហែល ¥2.7 លាន (ប្រហែល $18,300)។ វាត្រូវបានបង្កើតឡើងលើគោលគំនិតរថយន្តសាំង N-ONE បច្ចុប្បន្ន ដែលមានរចនាបែបរ៉េត្រូ ហើយលក់នៅជប៉ុន។
វាប្រើថ្ម 29.6 kWh ដូចគ្នានឹងរថយន្តអគ្គិសនី N-VAN e ហើយ Honda បាននិយាយថា N-ONE e អាចបើកបានដល់ 295 គីឡូម៉ែត្រ (ប្រហែល 183 ម៉ាយ) ក្នុងការប្រើសាកល្បង WLTP ដែលខ្ពស់ជាង Nissan Sakura (រថយន្តអគ្គិសនីលក់ដាច់ជាងគេនៅជប៉ុន) ដែលមានចម្ងាយបើកបានប្រហែល 180 គីឡូម៉ែត្រ (112 ម៉ាយ)។ ទោះបីវាមិនអាចធ្វើដំណើរបានឆ្ងាយទេ ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់ការធ្វើដំណើររៀងរាល់ថ្ងៃនៅជប៉ុន។ Honda បាននិយាយថាបញ្ហធំបំផុតគឺធ្វើឲ្យមានកន្លែងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីបង្កើនកន្លែងនៅខាងក្នុង ក្រុមហ៊ុនបានបង្កើតថ្មដែលស្តើងជាងមុន ហើយដាក់ស្មើរថយន្ត។
Honda មានរថយន្ត kei car លក់ដាច់ជាងគេនៅជប៉ុនគឺ N-Box ប៉ុន្តែក្រុមហ៊ុនជឿថា EV ថ្មីនេះអាចក្លាយជាជោគជ័យធំជាងមុន។ រថយន្ត mini-EV គឺគិតជាប្រហែល 40% នៃការលក់រថយន្តថ្មីនៅជប៉ុន។ ដោយសារមានចម្ងាយបើកបានច្រើន កន្លែងខាងក្នុងធំ និងលក្ខណៈពិសេសផ្សេងៗទៀត Honda កំពុងដាក់ដំណឹងថា EV តូចថ្មីនេះអាចជួយឲ្យក្រុមហ៊ុនឈានមុខគូប្រជែង។ Honda ក៏រំពឹងថាតំបន់ទីផ្សារនេះនឹងក្តៅឡើង ព្រោះម៉ាកដទៃទៀត ដូចជា BYD, Toyota និងក្រុមហ៊ុនផ្សេងទៀត កំពុងរៀបចំចេញរថយន្ត mini-EV ផងដែរ។
Honda បើកបង្ហាញ N-ONE e៖ រថយន្តអគ្គិសនីតូចតម្លៃប្រហែល $18,000 ប៉ុន្តែផ្តល់ប្រសិទ្ធភាពខ្ពស់
1 Min Read