បន្ទាប់ពីចំណាយពេលសាង់សង់អស់រយៈពេល ៦ឆ្នាំ ពេលនេះ ប្រទេសចិន បានប្រកាសសម្ពោធបើកឲដំណើរការនូវស្ពានខ្សែកាបវែងជាងគេលើលោករបស់ខ្លួនហើយ ដោយក្នុងនោះ ស្ពាននេះគឺមានឈ្មោះថា Changtai Yangtze River Bridge ហើយវាគឺមានទីតាំងស្ថិតនៅខេត្ត Jiangsu ភាគខាងកើត ប្រទេសចិន ហើយត្រូវបានចាត់ទុកថាជាស្នាដៃធំសំខាន់មួយនៅក្នុងវិស័យសំណង់ស្ពាន។
បើនិយាយពីលក្ខណៈពិសេសរបស់ស្ពាន Changtai Yangtze នេះ គឺមានប្រវែងសរុបដល់ទៅ 10.3 គីឡូម៉ែត្រ ឯណ្ណោះ ហើយប្រវែងគម្លាត main span វិញ ក៏មានប្រវែងវែងដល់ទៅ 1,208 ម៉ែត្រ ផងដែរ ចំណែកកម្ពស់សរុបនៃស្ពាននេះទៀតសោត គឺមានកម្ពស់ដល់ទៅ ៣៥០ម៉ែត្រ ឯណ្ណោះ។
អ្វីដែលពិសេសនោះ ស្ពាននេះ មិនត្រឹមតែស្ពានខ្សែកាបវែងដែលមានប្រវែងជាងគេលើលោកប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏បានរួមបញ្ចូលនូវប្រព័ន្ធផ្លូវល្បឿនលឿន ផ្លូវធម្មតា និងផ្លូវរថភ្លើងដែលបើកបរឆ្លងកាន់ផងដែរ ពោលគឺអាចកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុង Changzhou និង Taizhou ពី 80 នាទី មកត្រឹមតែ 20 នាទីប៉ុណ្ណោះ៕