ការចាប់ផ្តើមក្នុងឆ្នាំ ២០២១ ហាក់មានសភាពល្អខ្លាំង សម្រាប់ក្រុមហ៊ុន Bentley ព្រោះវាបានកត់ត្រាការបញ្ជាទិញច្រើនជាង ៥០ ភាគរយនៅក្នុងខែមករា បើប្រៀបធៀបទៅនឹងខែតែមួយក្នុងឆ្នាំ ២០២០។
ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយសារព័ត៌មាន Reuters ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Bentley លោក Adrian Hallmark បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តមួយនេះមិនបានជួបប្រទះការរំខានធំធេងណាមួយ ពាក់ព័ន្ធនឹងការខ្វះខាតគ្រឿង ឬ ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបឡើយ។
លោក Adrian បានមានប្រសាសន៍ថា “ការបញ្ជាទិញនៅដើមឆ្នាំនេះគឺខ្ពស់ជាងកាលពីដើមឆ្នាំមុន ៥០ ភាគរយ។ រហូតមកដល់ពេលនេះ ប្រទេសចិនគឺជាសមិទ្ធិផលឆ្នើមបំផុតនៅលើពិភពលោក ទាក់ទងនឹងកម្រិតនៃការបញ្ជាទិញ បើប្រៀបធៀបនឹងការរំពឹងទុកធម្មតា”។
ខណៈពេលដែលលោក Adrian មិនបានបង្ហាញច្បាស់អំពីចំនួនបញ្ជាទិញជាក់លាក់ ក្រុមហ៊ុនអង់គ្លេសនេះបានធានាថានឹងលក់បានច្រើនជាងឆ្នាំ ២០២០៕