ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថៃ SCG Group នឹងទិញយកភាគហ៊ុនចំនួន ៧០ ភាគរយ របស់ក្រុមហ៊ុនប្លាស្ទិចវៀតណាម Duy Tan Plastics។
ក្រុមហ៊ុនវេចខ្ចប់ SCG Packaging Public Company Ltd (SCGP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញយកនេះនឹងត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២១។
Duy Tan គឺជាក្រុមហ៊ុនផលិតផលិតផលវេចខ្ចប់ផ្លាស្ទិចធំបំផុតរបស់ប្រទេសវៀតណាម ដូចជា ដែលក្នុងនោះវាលក់ក្នុងស្រុកបាន ៨០ ភាគរយ ហើយសល់ប៉ុន្មាននាំចេញទៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះក៏ផលិតផលិតផលប្រើក្នុងផ្ទះធ្វើពីប្លាស្ទិចផ្សេងទៀត និងមានសមត្ថភាពផលិតប្រចាំឆ្នាំសរុប ១១៦ ០០០ តោនឯណោះ។
គួរឲ្យដឹងថា ក្រុមហ៊ុន Duy Tan អាចរកបានប្រាក់ចំណូលសរុប ២០៤លានដុល្លារេណោះ កាលពីឆ្នាំមុន។ ការវិនិយោគក្នុងក្រុមហ៊ុន Duy Tan គឺជាផ្នែកមួយនៃការពង្រីកខ្លួនរបស់ SCGP នៅទូទាំងអាស៊ីអាគ្នេយ៍។ វាមានរោងចក្រវេចខ្ចប់ចំនួន ៤៣ នៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ៕