ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International (THAI) ដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ បានប្រកាសពីការខាតបង់សុទ្ធយ៉ាងខ្លាំង ចំនួន ១៤១ ពាន់លានបាត កាលពីឆ្នាំមុន នៅពេលមានវិបត្តិកូវីដ១៩ ដែលបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នេះកាន់តែយ៉ាប់យឺនខ្លាំង។
ក្រុមហ៊ុន THAI និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន រកបានប្រាក់ចំណូលសរុបចំនួន ៤៨,៣ ពាន់លានបាត ជាមួយនឹងការចំណាយសរុបចំនួន ៩៦,៤ ពាន់លានបាត។
លោក Chai Eamsiri អនុប្រធាននាយកប្រតិបត្តិ នៃនាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យរបស់ THAI បាននិយាយថាលទ្ធផលនេះបានធ្វើឲ្យពួកគេខាតបង់ប្រតិបត្តិការ ចំនួន ៤៨,១ ពាន់លានបាត ដែលប្រែជាការខាតបង់សុទ្ធចំនួន ១៤១,១ ពាន់លានបាត កាលពីឆ្នាំមុន។
គួរឲ្យដឹងថា ការខាតបង់ខាងលើ គឺលើសពីឆ្នាំ ២០១៩ ដែលមានចំនួនត្រឹម ១២៩,១ ពាន់លានបាត។ កាលពីឆ្នាំមុនក្រុមហ៊ុន THAI និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានកត់ត្រាការធ្លាក់ចុះ ៧៣ ភាគរយ ចំពោះ Available Seat Kilometers (ASK) និងការធ្លាក់ចុះ ៧៨ ភាគរយចំពោះ Revenue Passenger Kilometres (RPK)៕