ពិប្រាកដណាស់នៅក្នុងពេលបច្ចុប្បន្ននេះ ម៉ាកទូរស័ព្ទជាច្រើនដូចជា Xiaomi, Oppo និង Realme គឺបានប្រកួតប្រជែងគ្នា ដោយបានដាក់បង្ហាញនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាច្រើនដូចជា 100W ឬ 120W ជាដើម ក៏ប៉ុន្តែបើក្រឡេកទៅមើលក្រុមហ៊ុនធំៗទាំង ២ គឺ Apple និង Samsung វិញ ហាក់ដូចជាមិនមានការតម្លើងកម្រិតកម្លាំងសាកនៅលើស្មាតហ្វូនរបស់ខ្លួនទាល់តែសោះ ពោលគឺពួកគេនៅតែបន្តរក្សាកម្រិតសាកមធ្យមដដែល ខណៈចំណុចនេះគឺបានធ្វើឲ្យមានអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើននាក់បានចោតជាសំណួររាល់ថ្ងៃថា តើហេតុអ្វីបានជាពួកគេតម្លើងកម្រិតកម្លាំងសាកនៅស្មាតហ្វូនរបស់ខ្លួន?
ដូចឆ្នេះ ដើម្បីជាការស្រាយចម្ងល់របស់បងប្អូន ខាងក្រោមនេះគឺជាចំណុចសំខាន់ៗចំនួន ៣ ដែល Apple និង Samsung មិនព្រមតម្លើងកម្រិតកម្លាំងសាកនៅលើទូរស័ព្ទរបស់ខ្លួន៖
- ចំនុចទី១ គឺបញ្ហាសុវត្ថិភាព។ ជាក់ស្តែងក្រុមហ៊ុន Apple និង Samsung គឺជាក្រុមហ៊ុនល្បីឈ្មោះនៅលើសកលលោក ដូច្នេះពួកគេចង់ជៀសវាងហានិភ័យផ្សេងៗដូចជាការផ្ទុះ ការប៉ោង និងការខូចថ្មជាដើម ដែលបញ្ហាទាំងនេះគឺសិទ្ធសឹងតែអាចបង្ហឲមាននូវការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន ដូចនេះការរក្សាកម្រិតកម្លាំងសាកនៅដដែល និងបង្កើនបន្តិចម្តងៗគឺជារឿងដ៏ល្អបំផុត។
- ចំណុចទី ២ គឺដើម្បីរក្សាអាយុកាលថ្ម។ ក្នុងនោះ ប្រសិនបើមានការបង្កើនកម្រិតកម្លាំងសាកខ្ពស់ពេក គឺអាចធ្វើឲថ្មឆាប់ខូច និងធ្លាក់ចុះលឿន។ ជាពិសេស ពួកគេគឺចង់ផ្តោតលើតម្រូវការរបស់អ្នកប្រើប្រាស់ដែលត្រូវការទូរស័ព្ទដែលអាចប្រើបានរយៈពេលវែងដល់ ៤ ឬ ៥ឆ្នាំ ដូចនេះការរក្សាកម្រិតកម្លាំងសាកនៅដដែលគឺជារឿងដ៏ល្អបំផុត។។
- ចំណុចទី ៣ គឺបញ្ហាផ្លូវច្បាប់ និងបទប្បញ្ញត្តិ ពោលគឺក្រុមហ៊ុនទាំងនេះត្រូវគោរពតាមច្បាប់សុវត្ថិភាពរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដែលអាចនឹងកើតមាន ជាពិសេសគឺដើម្បីរក្សាទីផ្សាររបស់ខ្លួននៅក្នុងតំបន់ទាំងនោះ។
សរុបមក បើទោះបីជាមិនមានបង្កើកកម្លាំងសាកលឿនដូចម៉ាកទូរស័ព្ទចិនក៏ដោយ ក៏ប៉ុន្តែការរសាកកម្រិត 20W ទៅ 45W របស់ Samsung និង Apple ក៏នូវតែជាវិធីដ៏ល្អមួយដើម្បីបង្កើនសុវត្ថិភាព និងអាយុកាលថ្មរបស់ទូរស័ព្ទរបស់បងប្អូនផងដែរ ពោលគឺអាចប្រើបានយូរ និងមិនងាយខូច ហើយមានសុវត្ថិភាព៕