Corolla Sedan ដែលបានលើកកម្ពស់ឡើងអោយខ្ពស់ក្លាយជា Corolla Cross បានទទួលការធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់ឆ្នាំ 2026។ ការរចនាខាងក្រៅត្រូវបានធ្វើឱ្យស្រស់ថ្មី ហើយនៅខាងក្នុងក៏មានអេក្រង់កណ្តាលទំហំធំជាងមុនផងដែរ។ ប្រព័ន្ធម៉ាស៊ីននៅតែមិនផ្លាស់ប្តូរ ដោយមានជម្រើសម៉ាស៊ីនសាំង 2.0 លីត្រ 4 ស៊ីឡាំង និងម៉ាស៊ីនសាំង-អគ្គិសនី Hybrid ដែលប្រើប្រាស់ថាមពលប្រសើរជាង។ ម៉ូដែលសាំងអាចជ្រើសរើសបានទាំងជាមួយប្រព័ន្ធបើកបរកង់មុខ ឬបើកបរកង់ទាំងអស់ ខណៈដែល Corolla Cross…
ថ្មីៗពី សេដ្ឋកិច្ច
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការនាំចេញដែលមិនមែនជាប្រេងក្នុងស្រុករបស់សិង្ហបុរី បានកើនឡើងក្នុងល្បឿនលឿន ដល់ ១៥,៩ ភាគរយនៅក្នុងខែមិថុនា ដែលត្រូវបានជំរុញដោយតម្រូវការសកល សម្រាប់ផលិតផលដែលទាក់ទងនឹងអេឡិចត្រូនិច និងការកើនឡើងនៃការនាំចេញមិនមែនជាអេឡិចត្រូនិច ដូចជា គ្រឿងម៉ាស៊ីន និងគីមីឥន្ធនៈ ជាដើម។
ក្រុមហ៊ុនជប៉ុន AEON បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh សម្រាប់ការសាងសង់ផ្សារទំនើប ដែលមានទំហំទឹកប្រាក់ ១៩០ លានដុល្លារនៅឆ្នាំ ២០២២ ។
អង្គភាពរបស់ក្រុមហ៊ុន Nissan Motor Co នៅប្រទេសថៃ គ្រោងនឹងជួលបុគ្គលិកថ្មីជាង ២ ០០០ នាក់បន្ថែមទៀត ខណៈដែលក្រុមហ៊ុនព្យាយាមបង្កើនមូលដ្ឋានផលិតកម្មខ្នាតធំចុងក្រោយរបស់ខ្លួន នៅអាស៊ីអាគ្នេយ៍។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសម្ពោធកំពង់ផែ Patimban នៅខេត្ត West Java កាលពីថ្ងៃអាទិត្យដោយនិយាយថា ច្រកទ្វារថ្មីនេះនឹងមានតួនាទីជាយុទ្ធសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ច ដែលកំពុងជួបបញ្ហាដោយសារជំងឺរាតត្បាតកូវីដ១៩។