Google បានចាប់ផ្តើមដាក់ឱ្យដំណើរការកំណែអាប់ដេត Wear OS ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្ទ្រីម (Stream)បញ្ជីចាក់តន្ត្រីនៅលើ YouTube តាមប្រព័ន្ធ LTE ឬ Wi-Fi ដោយមិនចាំបាច់មានទូរស័ព្ទនៅក្បែរនោះទេ។
Google បាននិយាយនៅក្នុង Blog កាលពីថ្ងៃច័ន្ទថា Premium Subscriber នឹងទទួលបានបទចម្រៀងច្រើនជាង ៨០លានបទ និងបញ្ជីចាក់រាប់ពាន់នៅលើកម្មវិធី។ កម្មវិធីនេះក៏មានភ្ជាប់មកជាមួយមុខងារ Smart Downloads របស់ Google ដែលធ្វើអោយបទចម្រៀងដែលបានទាញយកមកក្នុងនាឡិកា Wear OS របស់អ្នកឡើងវិញដោយស្វ័យប្រវត្តិនៅពេលណាដែលវាត្រូវបានភ្ជាប់ទៅ Wi-Fi។
មុនពេលអាប់ដេត អ្នកជាវសេវាកម្មនេះអាចទាញយកតន្ត្រីសម្រាប់ស្តាប់ដោយគ្មានអ៊ីនធឺណិត ប៉ុន្តែការអាប់ដេតនឹងគាំទ្រការស្ទ្រីមតន្ត្រីដោយគ្មានទូរសព្ទនៅក្បែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់នឹងត្រូវមានគម្រោង LTE សម្រាប់ការតភ្ជាប់។ Google ក៏បាននិយាយផងដែរថា អ្នកប្រើប្រាស់ Wear OS អាចបន្ថែមផ្ទាំង YouTube Music ទៅនាឡិការបស់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេចូលប្រើស្តាប់តន្ត្រីដែលបានចាក់ថ្មីៗនេះ ឬទំព័ររុករករបស់កម្មវិធី។
ដើមឡើយ Google បានប្រកាសកាលពីខែកុម្ភៈថា អតិថិជន YouTube Music Premium នឹងទទួលបានការគាំទ្រសម្រាប់ការស្ទ្រីមដោយប្រើ Wi-Fi និង LTE រួមជាមួយនឹងនរណាម្នាក់ដែលប្រើនាឡិកា Wear OS 2 ដែលមានស្រាប់៕