Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Xiaomi MIX Fold 4 នឹងអភិវឌ្ឍន៍កាន់តែអស្ចារ្យជាមួយលក្ខណៈសម្បត្តិកប់ដល់កំពូល
    បច្ចេកវិទ្យា

    Xiaomi MIX Fold 4 នឹងអភិវឌ្ឍន៍កាន់តែអស្ចារ្យជាមួយលក្ខណៈសម្បត្តិកប់ដល់កំពូល

    March 15, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ប្រភពឲ្យដំណឹងលេចធ្លាយដ៏ល្បីឈ្មោះ Digital Chat Station បានចែករំលែកព័ត៌មានជាច្រើនអំពីស្មាតហ្វូនបត់ Xiaomi MIX Fold 4 ដោយវាមានការអភិវឌ្ឍកាន់តែខ្លាំងក្លាលើសជំនាន់មុន។

    ពាណិជ្ជកម្ម

    ប្រភពបានលើកឡើងអំពីស្នាមផ្នត់លើអេក្រង់មានតិចជាងមុន ជាមួយមុខងារទំនាក់ទំនងតាមផ្កាយរណប និងអាចមានអាវក្រោះការពារទឹក និងធូលី កម្រិតខ្ពស់ទៀតផង។ បន្ថែមពីនេះ Xiaomi ក៏ខិតខំទម្លាក់ទម្ងន់ MIX Fold 4 មកនៅចន្លោះ ២២០ ទៅ ២៤០ក្រាម ប៉ុណ្ណោះ។

    MIX Fold 4 នឹងមានមកជាមួយនូវ RAM 16GB ប្រភេទ LPDDR5X  និងអង្គផ្ទុក UFS 4.0 ទំហំ 1TB ហើយមានថ្មទំហំ 5000mAh ដែលអាចសាកភ្លើងកម្លាំង 100W។

    កាមេរ៉ាក្រោយនឹងមាន Aperture ធំ ដោយកាមេរ៉ាគោលមានទំហំ 50MP ហើយវាអាចនឹងមានកាមេរ៉ា Zoom ពីរគ្រាប់ ជាមួយកាមេរ៉ា Ultrawide មួយគ្រាប់ ដូចនេះសរុបគឺមានកាមេរ៉ា ៤គ្រាប់នៅផ្នែកខាងក្រោយ។

    Xiaomi MIX Fold 3 បានប្រកាសចេញកាលពីខែសីហាឆ្នាំមុន ហើយវាអាចទៅរួចដែល Xiaomi នឹងប្រកាសចេញ MIX Fold 4 ក្នុងពេលដូចគ្នា ដែលវាក៏ជាអំឡុងពេល Samsung ប្រកាសចេញស្មាតហ្វូនបត់របស់ខ្លួនផងដែរ៕

    Share. Facebook Telegram WhatsApp
    Previous ArticleOPPO Find X7 Ultra ជាប់ជាស្ដេចកាមេរ៉ាលើតារាង DXOMARK
    Next Article Samsung លក់ S24 Series បានច្រើនជាង S23 Series ចំនួន ៨%

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.