ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យមហាសេដ្ឋីពិភពលោកកាន់តែមានទ្រព្យសម្បត្តិច្រើនជាងមុន ប៉ុន្តែបាននាំឲ្យមនុស្សកាន់តែច្រើនរស់នៅក្នុងភាពក្រីក្រ។ នេះបើយោងតាមអង្គការសប្បុរសធម៌ Oxfam។
របាយការណ៍របស់ Oxfam បានអះអាងថា ប្រាក់ចំណូលទាបសម្រាប់អ្នកក្រីក្របំផុតរបស់ពិភពលោក បានរួមចំណែកដល់ការស្លាប់របស់មនុស្សជាង ២១ ០០០នាក់ក្នុងមួយថ្ងៃ។
Oxfam បានបន្ថែមទៀតថា ប៉ុន្តែអ្នកមានបំផុតទាំង ១០ លើពិភពលោក បានកើនឡើងទ្រព្យសម្បត្តិច្រើនជាងទ្វេដងនៃទ្រព្យសម្បត្តិរួមរបស់ពួកគេ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក។
គួរឲ្យដឹងថា ជាធម្មតា អង្គការ Oxfam តែងតែចេញផ្សាយរបាយការណ៍ស្តីពីវិសមភាពសកល នៅពេលចាប់ផ្តើមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos។
ព្រឹត្តិការណ៍នោះជាធម្មតាមើលឃើញមេដឹកនាំសាជីវកម្ម និងនយោបាយ តារាល្បីៗ អ្នកធ្វើយុទ្ធនាការ សេដ្ឋវិទូ និងអ្នកកាសែតរាប់ពាន់នាក់ប្រមូលផ្តុំគ្នា នៅរមណីយដ្ឋានជិះស្គីរបស់ប្រទេសស្វីស សម្រាប់ការពិភាក្សាជាក្រុម ជប់លៀងភេសជ្ជៈ និងការញ៉ាំអាហារពេលយប់៕