កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានធ្វើការប្រកាសថា ស្មាតហ្វូនសេរ៊ីថ្មី REDMI K80 Pro របស់ពួកគេនឹងប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន នៅក្នុងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងនោះ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បាននិយាយថា ស្មាតហ្វូន REDMI K80 Pro នឹងទទួលបានជម្រើសពណ៌ Snow White ថ្មី កញ្ជប់ថ្មទំហំ 6,000mAh កើនឡើង 1,000mAh បើប្រៀបធៀបនឹងជំនាន់មុខ គាំទ្រការសាកល្បឿនលឿន 120W តាមខ្សែ និង 50W wireless fast charging និងមានការរចនាគែមខ្លី ១,៩ ម.ម ជាមួយស៊ុមដែក ដូចគ្នាទៅនឹងស្មាតហ្វូន Xiaomi 15។ លើសពីនេះទៅទៀត ស្មាតហ្វូននេះនឹងទទួលបានលេនគោលទំហំ 50MP ប្រើប្រាស់នូវសេនស័រប្រភេទ Light Fusion 800 ដូចគ្នានឹង Xiaomi 15 ដែលគាំទ្រការថត 2.5X optical zoom ជំនួសឱ្យ 2.7X បូករួមជាមួយលេនទូលាយ ultra-wide ទំហំ 32MP អាចថតបាន ១២០ដឺក្រេ លេន telephoto ទំហំ 50MP និងលេន macro ទំហំ ១០សង់ទីម៉ែត្រ។