កាលពីពេលថ្មីៗនេះ បើយោងតាមពាក្យចរចាមអារាមរបស់ប្រទេសចិនបាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូន Honor នឹងធ្វើការប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មី Honor 300 Series របស់ពួកគេក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន រួមមានម៉ូឌែល Honor 300, 300 Pro និង 300 Ultra។
ក្នុងនោះ ស្មាតហ្វូន Honor 300 Ultra ត្រូវបានរំពឹងថា នឹងទទួលបានការរចនាជាមួយអេក្រង់កោង ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 ព្រមទាំងទទួលបាននូវកញ្ជប់ថាមពលថ្មទំហំ 5,300mAh ដែលគាំទ្រការសាកថ្មល្បឿនលឿន 100W និងទទួលបាននូវជម្រើសពណ៌ស ពណ៌ខ្មៅ និងពណ៌ថ្មីៗផ្សេងៗទៀតផងដែរ។ ក្នុងនោះ Honor 300 Ultra នឹងមានការរចនាបំពាក់ជាមួយប្រព័ន្ធកាមេរ៉ា Selfie ចំនួចពីរ នៅផ្នែកខាងមុខ និងការរចនាប្រព័ន្ធកាមេរ៉ាចំនួន៣ នៅផ្នែកខាងក្រោយ (ដូចគ្នាទៅនឹង Honor 300 និង 300 Pro) ដែលរួមបញ្ចូលនូវកាមេរ៉ា periscope telephoto និង LED flash ។