កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ TECNO បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី TECNO POP 9 ជាមួយតម្លៃលក់ខ្ទង់ ៨០ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ TECNO POP 9 មានទំហំ 13MP បំពាក់ជាមួយ LED flash ចំនួន ២គ្រាប់ ខណៈកាមេរ៉ាមុខមានទំហំ 8MP ទទួលបាន LED flash ចំនួន ២គ្រាប់ ដូចគ្នា។ ចំណែកផ្នែកថាមពលវិញ ទូរស័ព្ទដៃនេះ ទទួលបានថាមពលថ្ម 5,000mAh គាំទ្រការសាកថ្ម 15W តាមខ្សែ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ TECNO POP 9 ក៏មានភ្ជាប់មកជាមួយមុខងារការពារជម្រាបទឹក និងធូលីកម្រិត IP54 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.០, GPS, USB Type-C និងទទួលបានរន្ធដោតកាសចំនួន១ បាសសម្លេង stereo speakers និងប្រព័ន្ធបច្ចេកវិទ្យាអូឌីយ៉ូឌីជីថល Digital Theater Systems (DTS)។
ចំពោះការរចនារបស់ទូរស័ព្ទដៃនេះ មានកម្រាស់ ៨,៣៥ ម.ម និងទម្ងន់ ១៨៩ ក្រាម និងទទួលបានជម្រើសពណ៌តួខ្លួនចំនួន៣ រួមមាន Glittery White, Lime Green និង Startrail Black ៕