កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានធ្វើការប្រកាសថា ស្មាតហ្វូនសេរ៊ីថ្មី REDMI K80 Pro របស់ពួកគេនឹងប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន នៅក្នុងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងនោះ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បាននិយាយថា ស្មាតហ្វូន REDMI K80 Pro នឹងទទួលបានជម្រើសពណ៌ Snow White ថ្មី ដែលមានការរចនាគែមខ្លី ១,៩ ម.ម ជាមួយស៊ុមដែក ដូចគ្នាទៅនឹងស្មាតហ្វូន Xiaomi 15។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បាននិយាយទៀតថា ស្មាតហ្វូន REDMI K80 Pro នឹងទទួលបានអេក្រង់ M9 OLED ទំហំ ៦,៦៧អ៊ីញ 120Hz មានកម្រិតបង្ហាញ 2K (3200×1440 Pixels) និងកម្រិតពន្លឺដល់ 3,200 nits ដូចគ្នានឹងស្មាតហ្វូន Xiaomi 15 ព្រមទាំងប្រើប្រាស់នូវកញ្ជក់ប្រភេទ Xiaomi Dragon Crystal Glass 2.0 ដែលបំពាក់ដោយបច្ចេកវិទ្យាផ្កាយរណប Xiaomi Star Communication ។
លើសពីនេះទៅទៀត ស្មាតហ្វូន REDMI K80 Pro នឹងទទួលបានមុខងារស្កេនម្រាមដៃ ultrasonic អាវការពារទឹក និងធូលីកម្រិត IP68 + IP69 បន្ទះឈីប Snapdragon 8 Elite SoC បន្ទះឈីបហ្គេម D1 ផលិតដោយ Xiaomi ផ្ទាល់ ប្រព័ន្ធស្អំកម្តៅចំនួន២ និងម៉ាសុីន Rage Engine 4.0 ដែលអាចឲស្មាតហ្វូនមួយនេះអាចលេងហ្គេមមានក្នុងកម្រិត 120 fps Super Resolution និង Super Frame Concurrency for All Games និងទទួលបានពិន្ទុ ៣ ១៩៤ ៧៦៦ ពិន្ទុ ពី AnTuTu ៕