កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន nubia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី nubia Z70 Ultra ជាមួយតម្លៃលក់ចាប់ពី ៦៣៥ ដុល្លារ ដល់ ៨៦៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់ស្មាតហ្វូន nubia Z70 Ultra ទទួលបានអេក្រង់ OLED BOE Q9+ display ទំហំ ៦,៨៥អ៊ីញ មាន refresh rate 144Hz កម្រិតបង្ហាញ 1.5K (2688×1216 pixels) និងកម្រិតពន្លឺ 2,000 nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ទំហំ 3nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Nebula AIOS ដែលគាំទ្រនូវមុខងារ AI ជាច្រើន និងទទួលបាន RAM 12GB / 16GB / 24GB និងអង្គផ្ទុក 256GB / 512GB / 1TB ប្រភេទ UFS 4.0 PRO ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
បើនិយាយពីផ្នែកកាមេរ៉ា មានបំពាក់នូវសេនស័រកាមេរ៉ាគោលប្រភេទ Sony IMX906 ទំហំ 50MP មានមុខងារគ្រប់គ្រង់លំនឹង OIS និង aperture f/1.59-f/4.0 បូករួមជាមួយលេនទូលាយ ultra-wide ទំហំ 50MP អាចថតបាន ១២០ដឺក្រេ ប្រើប្រាស់នូវសេនស័រប្រភេទ OmniVision OV50D មាន aperture f/2.2 និងជម្រើសលេន macro សម្រាប់ថតវត្ថុជិតៗ និងលេន telephoto ទំហំ 64MP ប្រើប្រាស់នូវសេនស័រប្រភេទ OmniVision OV64B គាំទ្រមុខងារ OIS ចំណែកកាមេរ៉ា selfie មានទំហំ 16MP ប្រើប្រាស់នូវសេនស័រប្រភេទ OmniVision OV16A1Q ជាប្រភេទលេនក្នុងអេក្រង់ បំពាក់ដោយបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ជំនាន់ទី ៧ ចុងក្រោយបង្អស់ និងប្រើប្រាស់កញ្ចក់ Dragon Rhino ជំនាន់ទី២។
ចំណែកថាមពលថ្មស្មាតហ្វូន nubia Z70 Ultra ទទួលបានកញ្ជប់ថ្មទំហំ 6,150mAh គាំទ្រការសាកល្បឿនលឿន 80W តាមខ្សែ ហើយត្រូវបានបំពាក់ដោយបច្ចេកវិទ្យា AI “zero” power use 2.0 technology ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលនៅពេលយប់ផងដែរ និងគាំទ្រការតភ្ជាប់ដូចជា 4G VoLTE, 5G, Wi-Fi 7, Bluetooth 5.4, USB Type-C និងរន្ធ USB Type-C audio បាសសម្លេងចំនួន២ រន្ធ microphone ចំនួន៣ ម៉ូទ័ររំញ័រ X-axis linear motors ចំនួន២ និងអាវការពារទឹក និងធូលីកម្រិត IP68 និង IP69 ជាដើម។
ចំពោះការរចនារបស់ស្មាតហ្វូន nubia Z70 Ultra មានកម្រាស់ ៨,៦ ម.ម និងទម្ងន់ ២២៨ ក្រាម និងទទួលបានជម្រើសពណ៌ Black Seal និង Amber ក៏ដូចជាជម្រើសពណ៌ Starry Sky Collector’s Edition និងខ្នងប្រភេទ “Starry Dome Soft Sand” ថ្មី ដែលរចនាជាមួយស្បែក និងស៊ុមលោហៈ៕