កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន HUAWEI បានធ្វើការប្រកាសថា ស្មាតហ្វូនបត់អេក្រង់សេរ៊ីថ្មី HUAWEI Mate X6 របស់ពួកគេនឹងប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន នៅក្នុងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងស្មាតហ្វូន HUAWEI Mate70 Series, ថេប្លេត HUAWEI MatePad Pro 13.2, កាស FreeBuds Pro 4, នាឡិកាដៃ HUAWEI Watch D2 និងផលិតផលជាច្រើនទៀតនៅក្នុងព្រឹត្តិការណ៍ HUAWEI Mate Brand Ceremony របស់ក្រុមហ៊ុន HUAWEI ផ្ទាល់។
ក្នុងនោះ ក្រុមហ៊ុនផលិតស្មាតហ្វូន HUAWEI បាននិយាយថា ស្មាតហ្វូន HUAWEI Mate X6 នឹងទទួលបានជម្រើស RAM និងអង្គផ្ទុក 12GB+512GB, 16GB+512GB និង 16GB+1TB និងជម្រើសពណ៌ Nebula Gray, Nebula White, Obsidian Black, Universal Red និង Deep Sea Blue ។
គួរឲដឹងថា ស្មាតហ្វូនបត់អេក្រង់សេរ៊ីថ្មី HUAWEI Mate X6 នឹងមានតម្លៃលក់ខ្ពស់ជាងស្មាតហ្វូន Mate X5 ជំនាន់មុន ដែលមានតម្លៃលក់ខ្ទង់ ១ ៧០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕