ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Facebook បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ខ្លួននៅសហរដ្ឋអាមេរិកនិងកាណាដា បានធ្លាក់ចុះ ២ លាននាក់ ដោយធ្លាក់ចុះពី ១៩៨ លាននាក់នៅត្រីមាសទី ២ មកសល់ត្រឹម ១៩៦ លាននាក់នៅត្រីមាសទី ៣ ។
ក្រុមហ៊ុន Hibiscus Petroleum Berhad របស់ប្រទេសម៉ាឡេស៊ី បានទទួលការកាន់កាប់លើក្រុមហ៊ុនរុករក និងខួងប្រេងអេស្ប៉ាញ Repsol Exploración នៅក្នុងប្រទេសវៀតណាម។
[ឧស្សាហកម្មយានយន្ត] វិបត្តិខ្វះខាតឈីបសកលនៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្ត ដូចជាក្រុមហ៊ុន Toyota បានសម្រេចចិត្តកាត់ចោលការផលិតប្រចាំខែកុម្ភៈ ចំនួន១៥ម៉ឺនគ្រឿង មកនៅសល់ត្រឹម ៧០ម៉ឺនគ្រឿង។ Toyota បានបញ្ជាក់ថាតម្រូវការលើរថយន្តខ្លួនគឺនៅតែមានខ្លាំងក្លា ហេតុនេះទើបខ្លួនចង់ផលិតឲ្យបានច្រើនគ្រឿងនៅក្នុងខែដែលមានរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប ធ្វើឲ្យការផលិតត្រូវកាត់បន្ថយ។…
ក្រុមហ៊ុនអាកាសចរណ៍ United Airlines កាលពីថ្ងៃពុធកន្លងទៅនេះបានរាយការណ៍ថា ខ្លួនបានខាតបង់លុយយ៉ាងច្រើននៅឆ្នាំ ២០២០ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់កូវីដ១៩ ប៉ុន្តែក្រុមហ៊ុននេះកំពុងសំឡឹងមើលឃើញការងើបឡើងវិញមួយផ្នែក នៅឆ្នាំ ២០២១។