Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»អ្នកមានបំផុតលើលោក៖ ចង់ជោគជ័យ ដេកឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ
    គំនិតអាជីវកម្ម

    អ្នកមានបំផុតលើលោក៖ ចង់ជោគជ័យ ដេកឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ

    November 25, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    មនុស្សជោគជ័យភាគច្រើននៅលើពិភពលោកនេះ មិនសូវជាមានពេលដេកប៉ុន្មាននោះទេ ហើយពួកគេតែងតែធ្វើការសម្រេចចិត្តរាប់ពាន់រឿងក្នុងមួយថ្ងៃ ហើយគ្មានពេលសម្រាប់ខ្លួនឯងឡើយ។

    លោក Jeff Bezos

    ប៉ុន្តែបើយោងទៅតាមលោក Jeff Bezos អ្នកមានជាងគេបំផុតនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធ ១៨១,៤ ពាន់លានដុល្លារ បានបង្ហើបឲ្យដឹងថា គន្លឹះនៃភាពជោគជ័យ គឺ៖

    ពាណិជ្ជកម្ម
    1. ការដេកឲ្យបាន ៨ ម៉ោង ក្នុងមួយថ្ងៃ
    2. សម្រេចចិត្តរឿងធំ ២-៣ ក្នុងមួយថ្ងៃ
    3. ប្រជុំសំខាន់ៗមុនពេលអាហារថ្ងៃត្រង់

    ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon រូបនេះ បានសរសេរអត្ថបទអំពីរបៀបដែលលោកធ្វើការសម្រេចចិត្តនៅក្នុងសៀវភៅថ្មីរបស់លោក ចំណងជើងថា “Invent and Wander” ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

    Bezos បានពន្យល់ពីរបៀបដែលលោកដាក់មូលដ្ឋានគ្រឹះសម្រាប់ការសម្រេចចិត្តថា៖ ដេកឲ្យបាន ៨ ម៉ោងពេញ ហើយបន្ទាប់មក ទុកពេលសម្រាប់ពេលព្រឹក ដោយញ៉ាំអាហារពេលព្រឹកជាមួយកូន, ឆុង/ផឹកកាហ្វេ និងអានកាសែត។

    ដល់ម៉ោង ១០ ព្រឹក លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីការប្រជុំ។ ហើយនៅពេលនាឡិកាដល់ម៉ោង ៥ ល្ងាច លោកដាក់អ្វីៗចុះទាំងអស់ ហើយរង់ចាំរហូតដល់ថ្ងៃស្អែក។

    ទោះជាយ៉ាងណា លោក Bezos បាននិយាយថា លោកអាចដាក់អ្វីគ្រប់យ៉ាងទៅក្នុងបង្អួចរយៈពេល ៧ ម៉ោងនោះ ពីព្រោះលោកដឹងពីរបៀបកំណត់អាទិភាពរបស់វា៕

    Jeff Bezos គំនិតអាជីវកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleមេ Amazon បរិច្ចាគ ៦៨៤ លានដុល្លារ ដល់អង្គការមិនរកប្រាក់ចំណេញ
    Next Article វៀតណាម ត្រូវការលុយ ១៥០ ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍថាមពល

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    ស្ថាបនិក Walmart ជ្រើសរើសចំណុចគេមើលរំលង មកបង្កើតចេញជាផ្សារទំនិញដ៏ ជោគជ័យមួយ!

    December 30, 20251 Min Read

    ប្រើពេលជាង ៣ឆ្នាំ ទើបម្ចាស់ដើមសូកូឡាល្បី Dubai Chocolate អាចដំណើរការម៉ាកយីហោខ្លួនឲ្យដើររលូនបាន

    December 11, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.