Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ធ្ងន់.ក! ក្រុមហ៊ុន United Airlines ខាតលុយ ៧,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ដោយសារកូវីដ១៩
    សេដ្ឋកិច្ចពិភពលោក

    ធ្ងន់.ក! ក្រុមហ៊ុន United Airlines ខាតលុយ ៧,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ដោយសារកូវីដ១៩

    January 22, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនអាកាសចរណ៍ United Airlines កាលពីថ្ងៃពុធកន្លងទៅនេះបានរាយការណ៍ថា ខ្លួនបានខាតបង់លុយយ៉ាងច្រើននៅឆ្នាំ ២០២០ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់កូវីដ១៩ ប៉ុន្តែក្រុមហ៊ុននេះកំពុងសំឡឹងមើលឃើញការងើបឡើងវិញមួយផ្នែក នៅឆ្នាំ ២០២១។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន United Airlines បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំចំនួន ៧,១ ពាន់លានដុល្លារ បើប្រៀបធៀបនឹងប្រាក់ចំណេញ ៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩។

    ប្រាក់ចំណូលសម្រាប់ឆ្នាំមុនធ្លាក់ចុះ ៦៤,៥ ភាគរយ ដល់ ១៥,៤ ពាន់លានដុល្លារ ដែលជាទិន្នន័យចុងក្រោយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកខាងលើ បន្ទាប់ពីការធ្វើដំណើរថយចុះខ្លាំងបំផុតកាលពីខែមីនា នៅពេលមានការផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ១៩។

    គួរឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិកទាំងអស់ បានខាតបង់យ៉ាងច្រើនក្នុងឆ្នាំ ២០២០ ហើយដើម្បីកាត់បន្ថយថ្លៃដើម ក្រុមហ៊ុនអាកាសចរណ៍បានយកយន្តហោះចេញពីសេវាកម្ម ហើយបានកាត់បន្ថយចំនួនបុគ្គលិកក្នុងករណីខ្លះតាមរយៈការលើកទឹកចិត្តចូលនិវត្តន៍ដោយស្ម័គ្រចិត្តទៀតផង៕

    United Airlines
    Share. Facebook Telegram WhatsApp
    Previous Articleទោះមានកូវីដ១៩ សិង្ហបុរីទាញបានការវិនិយោគ ១៣ពាន់លានដុល្លារឆ្នាំមុន លើសពីការព្យាករណ៍
    Next Article ធនាគារពិភពលោក៖ ពលរដ្ឋថៃ ១,៥លាននាក់ ធ្លាក់ក្នុងភាពក្រីក្រ ក្នុងឆ្នាំ២០២០

    Related Posts

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read

    កំណើន GDP របស់វៀតណាមនៅត្រីមាសទី ៣ កើនឡើងលឿនរហូតដល់ ១៣,៦៧ភាគរយ ដោយសារការស្ទុះងើបឡើងវិញនៃផលិតកម្ម

    September 29, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.