Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»ទោះមានកូវីដ១៩ សិង្ហបុរីទាញបានការវិនិយោគ ១៣ពាន់លានដុល្លារឆ្នាំមុន លើសពីការព្យាករណ៍
    អាជីវកម្ម & សេដ្ឋកិច្ច

    ទោះមានកូវីដ១៩ សិង្ហបុរីទាញបានការវិនិយោគ ១៣ពាន់លានដុល្លារឆ្នាំមុន លើសពីការព្យាករណ៍

    January 21, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) កាលពីថ្ងៃពុធកន្លងទៅនេះ បានឲ្យដឹងថាប្រទេសសិង្ហបុរីបានទាក់ទាញការប្តេជ្ញាចិត្តវិនិយោគថេរ ចំនួន ១៧,២ ពាន់លានដុល្លារសិង្ហបុរី ឬប្រហែល ១៣ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ពោលគឺកើនឡើងពី ១៥,២ ពាន់លានដុល្លារសិង្ហបុរីកាលពីឆ្នាំកន្លងមក។

    ពាណិជ្ជកម្ម

    ចំនួនតួលេខនេះគឺលើសពីគោលដៅរបស់ EDB ដែលរំពឹងថាបានត្រឹមចន្លោះ ៨ ទៅ ១០ ពាន់លានដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ។ មិនតែប៉ុណ្ណោះ តួលេខនេះក៏មានចំនួនខ្ពស់បំផុតផងដែរ ចាប់តាំងពីឆ្នាំ ២០០៨ មក។

    គួរឲ្យដឹងថា ផ្នែកអេឡិចត្រូនិច និងគីមី នៅតែជាប្រភពវិនិយោគធំជាងគេ ២ កាលពីឆ្នាំមុន ដោយមានទឹកប្រាក់ ៦,៥ ពាន់លានដុល្លារសិង្ហបុរី និង ៤,១ ពាន់លានដុល្លារសិង្ហបុរី។

    តាមតំបន់ សិង្ហបុរីឃើញថាការវិនិយោគភាគច្រើនបានមកពីសហរដ្ឋអាមេរិក (៥៣,៤ ភាគរយ) បន្ទាប់មកគឺទីផ្សារក្នុងស្រុក (១៧,៣ ភាគរយ) និងអឺរ៉ុប (១៧,១ ភាគរយ)៕

    សិង្ហបុរី
    Share. Facebook Telegram WhatsApp
    Previous Articleវេបសាយប្តូររូបិយប័ណ្ណឌីជីថលថៃ ត្រូវបិទចោលភ្លាមៗ ដោយសារហេតុផលមួយ
    Next Article ធ្ងន់.ក! ក្រុមហ៊ុន United Airlines ខាតលុយ ៧,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ដោយសារកូវីដ១៩

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.