ក្រុមហ៊ុន Hibiscus Petroleum Berhad របស់ប្រទេសម៉ាឡេស៊ី បានទទួលការកាន់កាប់លើក្រុមហ៊ុនរុករក និងខួងប្រេងអេស្ប៉ាញ Repsol Exploración នៅក្នុងប្រទេសវៀតណាម។
កិច្ចព្រមព្រៀងនេះរួមមានកិច្ចសន្យាចែកផលិតកម្មចំនួន ៥ គឺនៅប្រទេសម៉ាឡេស៊ី ចំនួន ៤ និងមួយទៀតនៅប្រទេសវៀតណាម ដែលមានតម្លៃ ២១២,៥ លានដុល្លារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Hibiscus ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា វានឹងជួយដល់ការផលិតប្រេងប្រចាំថ្ងៃទ្វេដង ដល់ ១៨ ៥០០ បារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំក្រោយ និងរួមចំណែកប្រាក់ចំណូលមិនទាន់គិតការប្រាក់ និង ពន្ធ ដល់ ១៣៥ លានដុល្លារ។
នាយកគ្រប់គ្រងក្រុមហ៊ុន Repsol Exploración គឺលោក Kenneth Pereira បាននិយាយថា “យើងនឹងលើកស្ទួយជំហរភូមិសាស្ត្ររបស់យើង និងចូលប្រឡូកប្រទេសវៀតណាម ដូច្នេះយើងទន្ទឹងរង់ចាំការអភិវឌ្ឍទំនាក់ទំនងការងារឲ្យរឹងមាំជាមួយក្រុមហ៊ុន Petrovietnam ទាំងផ្នែកនិយតករ និងជាដៃគូថ្មីរបស់យើងផងដែរ”៕