Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ពលរដ្ឋហុងកុងអាចហោះត្រង់ទៅភូកេត ចាប់ពីខែកក្កដា ខណៈថៃកំពុងស្តារវិស័យទេសចរណ៍ឡើងវិញ
    សេដ្ឋកិច្ចពិភពលោក

    ពលរដ្ឋហុងកុងអាចហោះត្រង់ទៅភូកេត ចាប់ពីខែកក្កដា ខណៈថៃកំពុងស្តារវិស័យទេសចរណ៍ឡើងវិញ

    June 7, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការហោះហើរត្រង់រវាងទីក្រុងហុងកុង និងកោះភូកេត នឹងបន្តនៅថ្ងៃទី ២ ខែកក្កដា ស្របពេលដែលប្រទេសថៃ កំពុងព្យាយាមស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ ចំពេលកំពុងមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។

    ពាណិជ្ជកម្ម

    ទោះជាយ៉ាងណាក៏ដោយ អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មខាងលើបាននិយាយថា វិស័យទេសចរណ៍អាចត្រូវបានធ្វើឲ្យរស់ឡើងវិញ រវាងទិសដៅទាំងពីរ នឹងអាស្រ័យលើរដ្ឋាភិបាលដែលឈានដល់ការព្រមព្រៀងគ្នា អំពីការរៀបចំដោយគ្មានការធ្វើចក្តាឡីស័ក។

    លោក Tommy Tam Kwong-shun ប្រធានសមាគមនៃភ្នាក់ងារដឹកអ្នកដំណើរហុងកុង IATA បានមានប្រសាសន៍ថា “វានឹងអាចធ្វើទៅបានប្រសិនបើមានការរៀបចំដោយគ្មានការធ្វើចក្តាឡីស័ក រវាងរដ្ឋាភិបាលទាំងពីរ គឺប្រហាក់ប្រហែលនឹង ការធ្វើដំណើរ air travel bubble រវាងសិង្ហបុរី និងហុងកុងដែរ”។

    បើយោងតាមគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងស្តារជើងហោះហើរត្រង់របស់ខ្លួនឡើងវិញ និងគិតថ្លៃយ៉ាងតិច ៣ ១៩១ ដុល្លារហុងកុង សម្រាប់សំបុត្រទៅមក ដោយរាប់បញ្ចូលពន្ធ និងថ្លៃឈ្នួល ស្រដៀងនឹងអ្វីដែលវាបានគិតមុនពេលមានជំងឺកូវីដ១៩ ដែរ។

    សូមបញ្ជាក់ថា ប្រទេសថៃគ្រោងនឹងបើកទ្វារដើម្បីទទួលភ្ញៀវទេសចរ ឬអ្នកធ្វើដំណើរអាជីវកម្មមកពីហុងកុង នៅខែក្រោយនេះតែម្តង៕

    ថៃ ទេសចរណ៍ ហុងកុង
    Share. Facebook Telegram WhatsApp
    Previous Articleពិព័រណ៍រថយន្ត New York Auto Show ត្រលប់មកវិញ នៅខែសីហាឆ្នាំនេះ
    Next Article ក្រុមហ៊ុនប្រេងម៉ាឡេស៊ី នឹងចូលប្រឡូកទីផ្សារវៀតណាម

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.