លោក Jeff Bezos ដែលជាស្ថាបនិកមហាសេដ្ឋីនៃក្រុមហ៊ុន Amazon ទីបំផុតត្រូវបានគេកំណត់ថានឹងចូលរួមជាបុគ្គលដែលមានកប៉ាល់ដ៏ទំនើបបំផុត ហើយនាពេលឆាប់ៗនេះ បុរសដែលមានជាងគេបំផុតនៅលើពិភពលោក ក៏នឹងត្រូវបានគេដាក់ឈ្មោះថា ជាម្ចាស់កប៉ាល់ដ៏ថ្លៃ និងអស្ចារ្យបំផុតដែលមិនធ្លាប់មានផលិត។
កប៉ាល់ប្រវែង ៤២០ ហ្វីត ដែលមានឈ្មោះគម្រោងថា Y721 នោះនឹងមានកម្ពស់វែងបំផុត ដូចប្រាសាទពីរ៉ាមីត នៅហ្គីហ្សា Giza និងផ្ទុកទៅដោយទ្រព្យសម្បត្តិដ៏ទំនើប រួមទាំងអាងហែលទឹកមួយ និងកន្លែងរោងកុនជាដើម ដោយទាំងអស់នេះបានរួមចំណែកដល់តម្លៃរបស់កប៉ាល់នេះ អោយមានតម្លៃរហូតដល់ ៥០០ លានដុល្លារ។
បន្ថែមពីនេះ លោក Bezos ដែលមានទ្រព្យសម្បត្តិប្រហែល ២០០ ពាន់លានដុល្លារក៏នឹងត្រូវចំណាយលើការចំណាយប្រចាំឆ្នាំដែលត្រូវប៉ាន់ប្រមាណ ៥០ លានដុល្លារផងដែរ។
ផែនការសម្រាប់កប៉ាល់ប្រណីតនេះកំពុងត្រូវបានរក្សាទុកជាការសម្ងាត់នៅឡើយនោះទេ ប៉ុន្តែព័ត៌មានលម្អិតមួយចំនួនបានលេចចេញតាមរយៈគេហទំព័ររបស់ក្រុមហ៊ុនផលិតកប៉ាល់ និងទូកដ៏ទំនើបនៅលើពិភពលោក Oceanco ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ និងតាមរយៈវេទិកាអ្នកនិយមចូលចិត្តផងដែរ។
សម្រាប់ព័ត៌មានលម្អិតដែលអាចរកបានបង្ហាញថា វាអាចត្រូវបានយកគំរូតាមកប៉ាល់ប្រណិតគុជខ្មៅដែលមានកំពស់ ១០៦ ម៉ែត្រ ដោយនាពេលបច្ចុប្បន្ននេះកប៉ាល់កាណូដ៏ធំបំផុត និងទំនើបបំផុតនៅលើពិភពលោក៕