ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន ចំនួន ៥០ ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនមួយនេះ បានដាក់ផែនការស្តារខ្លួនឡើងវិញ។
ក្រុមឧស្សាហកម្មមកពីប្រទេសជប៉ុន និងហ្វាំងឡង់ នឹងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នា លើបច្ចេកវិទ្យាគមនាគមន៍ជំនាន់ទី៦ ដោយស្វែងរកការនាំមុខក្នុងការបង្កើតស្តង់ដារ 6G នៅក្នុងវិស័យមួយដែលទទួលឥទ្ធិពលកាន់តែខ្លាំងឡើងពីក្រុមហ៊ុនចិន។
ក្រុមហ៊ុន McDonald’s បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីវាបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះក្នុងរយៈពេលជាងពីរខែ ដោយសារតែការលុកលុយរបស់អ៊ុយក្រែន។ ក្រុមហ៊ុននេះបានស្ថិតចំណោមនិមិត្តសញ្ញាដែលគេស្គាល់បំផុតនៃមូលធននិយមអាមេរិក ហើយត្រូវបានបើកភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីកាលពីជាង ៣២ឆ្នាំមុន។ ឥឡូវនេះ McDonald’s មានភោជនីយដ្ឋានជាង៨០០ និងបុគ្គលិក…
បើយោងតាមគេហទំព័រ Forbes បុគ្គលទាំង ១០ រូបខាងក្រោមនេះ គឺជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុត នៅក្នុងប្រទេសថៃ នៅក្នុងឆ្នាំ២០២០នេះ។