ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ WWDC 2022 របស់ខ្លួន Apple បានណែនាំមុខងារថ្មីៗសំខាន់ៗជាច្រើនដែលនឹងមកដល់ឧបករណ៍ចល័តរបស់ក្រុមហ៊ុន ជាមួយនឹងការចេញនូវ iOS 16 និង iPadOS 16 នៅចុងឆ្នាំនេះ។ អ្នកប្រើប្រាស់អាចរំពឹងថានឹងមានការផ្លាស់ប្តូរសំខាន់ៗមួយចំនួន រួមទាំងការអាប់ដេតដ៏សំខាន់បំផុតមួយទៅកាន់ iOS ក្នុងពេលដ៏ខ្លីដូចជា Lock Screen Widgets។ បន្ថែមពីនេះ Apple ក៏នឹងបញ្ចេញមុខងារថ្មី និង “បទពិសោធន៍”ថ្មីនៅលើផ្ទៃទូលាយរបស់កម្មវិធី រួមទាំងការផ្លាស់ប្តូរនៅក្នុង Maps, Apple Pay, News និង Messages។
ដូចដែលបានរំពឹងទុក ការផ្លាស់ប្តូរទាក់ទងនឹងបទពិសោធន៍អ្នកប្រើប្រាស់ដែលបានធ្វើបច្ចុប្បន្នភាព និងពង្រីកពិសោធន៍ជាមួយការអភិវឌ្ឍន៍ការរចនា OS។ ជាក់ស្តែដូចជាមុខងារ ដែលអ្នកប្រើប្រាស់អាចកែសម្រួល និង “មិនផ្ញើ” សារនៅក្នុងកម្មវិធី Apple Messages។
បន្ថែមពីនេះក៏មានមុខងារថ្មីដូចជា Customizable lock screens ដែលនឹងធ្វើឱ្យអ្នកប្រើប្រាស់ iPhone និង iPad កាន់តែងាយស្រួលមើលសារ បច្ចុប្បន្នភាពកីឡា និងអ្វីៗជាច្រើនទៀតដោយមិនចាំបាច់ដោះសោឧបករណ៍របស់ពួកគេ។ ក្នុងចំណោមរបស់ផ្សេងទៀត អ្នកប្រើប្រាស់នឹងអាចប្ដូររូបរាងអេក្រង់ចាក់សោបានយ៉ាងងាយស្រួលតាមបំណង រួមទាំងការផ្លាស់ប្តូរពុម្ពអក្សរដែលប្រើសម្រាប់នាឡិកា ផ្លាស់ប្តូរផ្ទៃខាងក្រោយនៅពីក្រោយវត្ថុក្នុងរូបថតដែលប្រើជាផ្ទាំងរូបភាពចាក់សោអេក្រង់ និង ការបន្ថែម Widgets ទៅអេក្រង់ចាក់សោ សម្រាប់បង្ហាញព័ត៌មានយ៉ាងឆាប់រហ័សនូវព័ត៌មានសំខាន់ៗ រួមទាំងអាកាសធាតុ និងព្រឹត្តិការណ៍ក្នុងប្រតិទិនផងដែរ៕