ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន ចំនួន ៥០ ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនមួយនេះ បានដាក់ផែនការស្តារខ្លួនឡើងវិញ។
[ទីផ្សារបរទេស] ក្រុមហ៊ុន Exxon Mobil បានធ្វើការប្រកាសថាខ្លួននឹងលក់ភាគហ៊ុន (Romanian Upstream) ទៅឱ្យក្រុមហ៊ុនផលិតឧស្ម័ន Romgaz ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈពេលដែលក្រុមហ៊ុនប្រេងធំនេះផ្តោតលើការវិនិយោគរបស់ខ្លួនលើការចំណាយទាប…
[វៀតណាម] ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៧១,៣% ដែលជាការកើនឡើងខ្លាំងបំផុតក្នុងចំណោមប្រទេសដែលនាំចូលអង្ករពីវៀតណាម។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ទំហំនាំចេញអង្ករក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះសម្រេចបានចំនួន ៣,៥២ លានតោន និង…
[បរទេស] Bloomberg បានដកស្រង់ប្រភពជិតស្និទ្ធនឹងប្រទេសឥណ្ឌាដែលនិយាយថា ប្រទេសឥណ្ឌាគ្រោងនឹងកំណត់ការនាំចេញស្ករដើម្បីការពារការផ្គត់ផ្គង់ក្នុងស្រុក។ រដ្ឋាភិបាលឥណ្ឌាចង់កំណត់ការនាំចេញស្ករសត្រឹម ១០លានតោនសម្រាប់ឆ្នាំនាំចេញបច្ចុប្បន្ន (ដំណើរការរហូតដល់ខែកញ្ញា)។ គោលបំណងគឺដើម្បីធានាបានទុនបម្រុងឱ្យបានគ្រប់គ្រាន់ មុនពេលរដូវដំណាំស្ករបន្ទាប់ចាប់ផ្តើមក្នុងខែតុលា ខណៈព័ត៌មានផ្លូវការអាចត្រូវបានប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ។ បច្ចុប្បន្ន ឥណ្ឌាជាប្រទេសនាំចេញស្ករធំទីពីរក្នុងពិភពលោកបន្ទាប់ពីប្រេស៊ីល។ អតិថិជនចម្បងរបស់ខ្លួនរួមមាន…