ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បានព្យាករណ៍ទុករួចជាច្រើន នូវប្រាក់ចំណេញពីប្រតិបត្តិការត្រីមាសទី១ ចំនួន ៤៤,១៩ ភាគរយ ដែលជំរុញដោយការលក់ស្មាតហ្វូនខ្លាំង និងការដាក់លក់នូវស្មាតហ្វូនស៊េរី Galaxy S21។
ក្រុមហ៊ុនបាននិយាយនៅក្នុងការប៉ាន់ប្រមាណប្រាក់ចំណូលថា ខ្លួនរំពឹងថាប្រាក់ចំណេញប្រតិបត្តិការមានចំនួន ៩,៣ ទ្រីលានវ៉ុន (៨,៣ ពាន់លានដុល្លារ) សម្រាប់ខែមករា ដល់ខែមីនា ដែលកើនឡើងពី ៦,៤៥ ទ្រីលានវ៉ុនកាលពីឆ្នាំមុន។
Samsung Electronics គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុន Samsung ដែលជាអាណាចក្រគ្រប់គ្រងដោយក្រុមគ្រួសារដ៏ធំបំផុត ដែលត្រូវបានគេស្គាល់ថាជា “chaebols” ដែលគ្របដណ្តប់អាជីវកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ ទី១២ នៅលើពិភពលោក។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះបានជួយដល់សុខភាពសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ខណៈចំណូលរួមរបស់សហគ្រាសយក្សនេះ គឺស្មើនឹងមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុបរបស់ជាតិ៕