Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Sony Xperia 1 VI បែកធ្លាយរូបភាពផ្សព្វផ្សាយ ចេញព័ត៌មានច្បាស់ៗ
    បច្ចេកវិទ្យា

    Sony Xperia 1 VI បែកធ្លាយរូបភាពផ្សព្វផ្សាយ ចេញព័ត៌មានច្បាស់ៗ

    May 8, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ស្មាតហ្វូន Sony Xperia 1 VI បានលេចធ្លាយរូបភាពផ្សព្វផ្សាយផ្លូវការដែលបានចែកចាយដោយប្រភពល្បីឈ្មោះ Evan Blass។ តាមរយៈរូបភាពនេះ គេអាចដឹងមុនអំពីចំណុចពិសេសៗជាច្រើនដែលនឹងមាននៅលើស្មាតហ្វូនថ្មីរបស់ Sony។

    ពាណិជ្ជកម្ម

    អ្វីដែលគួរឲ្យកត់សម្គាល់គឺការបង្ហាញអំពី កាមេរ៉ាគោលដែលប្រើប្រាស់ឡេន “Exmor T for mobile” សមត្ថភាពសាកថ្មឥតប្រើខ្សែ និងអាចសាកថ្មឲ្យឧបករណ៍ដទៃ ជាមួយនឹងមុខងារលេងហ្គេម ក៏ដូចជាការតម្រៀបនៃកាមេរ៉ាខាងក្រោយផងដែរ។

    រូបភាពបង្ហាញថាទៀតថា អេក្រង់របស់ Xperia 1 VI នឹងដំណើរការដោយ Bravia engine របស់ Sony ដែលវាមាន Refresh Rate អាចប្រែប្រួលពី 1Hz ដល់ 120Hz និងមានពន្លឺភ្លឺជាងមុន ១,៥ដង។

    គេឃើញដែរថា Sony ហាក់សង្កត់ធ្ងន់លើផ្នែកសម្លេង ដោយ Sony Xperia 1 VI នឹងមានបច្ចេកវិទ្យា Hi-Res audio ក៏ដូចជា Hi-Res wireless audio រួមជាមួយមុខងារសម្លេងជុំវិញ ៣៦០ដឺក្រេ មានគាំទ្រ LDAC និង DSEE Ultimate ដែលបង្កើនគុណភាពសម្លេង។

    បន្ថែមពីលើ Sony Xperia 1 VI ក៏ឃើញមានការលេចធ្លាយអំពី Xperia 10 VI ផងដែរ ដោយស្មាតហ្វូនទាំងពីរនឹងប្រកាសចេញនៅថ្ងៃទី១៧ ខែឧសភា៕

    Share. Facebook Telegram WhatsApp
    Previous ArticleYouTube ចេញមុខងារថ្មី ចុចពីរប៉ក់ទៅដល់ផ្នែកល្អមើលបំផុតនៃវីដេអូ
    Next Article Samsung អត់ចោលទម្លាប់ចាស់! ផា Apple មួយចាស់ដៃរឿងបញ្ហាម៉ោងរោទិ៍

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.