និយតករអាកាសចរណ៍របស់ប្រទេសឥណ្ឌា បានដាក់កងយន្តហោះ Boeing 737 របស់ប្រទេសខ្លួន ឲ្យស្ថិតនៅក្រោម “ការតាមដានដ៏តឹងរ៉ឹង” បន្ទាប់ពីយន្តហោះ Boeing 737 មួយគ្រឿង ធ្លាក់ក្នុងប្រទេសចិន កាលពីម្សិលមិញ។
និយតករអាកាសចរណ៍របស់ប្រទេសឥណ្ឌា បាននិយាយថា ខ្លួនបានបញ្ជូនក្រុមការងាររបស់ខ្លួន ដើម្បីត្រួតពិនិត្យលើនីតិវិធីហោះហើរ, ភាពស័ក្តិសមតាមអាកាស និង ប្រតិបត្តិការលើដែនអាកាស។
គួររំលឹកឲ្យដឹងដេរថា កាលពីថ្ងៃច័ន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់នៅភាគខាងត្បូងប្រទេសចិន ជាមួយនឹងមនុស្ស ១៣២ នាក់នៅលើយន្តហោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះកំពុងធ្វើការនៅកន្លែងកើតហេតុ ប៉ុន្តែគេមិនទាន់ដឹងថា វាបណ្តាលមកពីមូលហេតុអ្វីនោះទេ។
សូមបញ្ជាក់ថា ជើងហោះហើរនោះ បានធ្វើដំណើរពីទីក្រុង Kunming ទៅកាន់ទីក្រុង Guangzhou នៅពេលដែលវាបានធ្លាក់ដល់ដី និងបានឆាបឆេះតែម្តង។ ក្រោយកើតហេតុ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបញ្ឈប់រាល់ប្រតិបត្តិការណ៍របស់ Boeing 737-800 ទាំងអស់តែម្តង៕