នាយកក្រុមហ៊ុន Boeing ប្រចាំប្រទេសវៀតណាម បាននិយាយថា តម្លៃទំនិញដែលផលិតនៅប្រទេសវៀតណាមសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ គឺមានចំនួន ២០០ លានដុល្លារអាមេរិក នេះបើយោងតាមការចែករំលែកដោយលោក Michael Vu Nguyen នាយកក្រុមហ៊ុន Boeing ប្រចាំប្រទេសវៀតណាមក្នុងសន្និសីទនាយករដ្ឋមន្ត្រីជាមួយសហគ្រាសវិនិយោគបរទេស។ តាមនោះ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកផ្គត់ផ្គង់មកពីប្រទេសវៀតណាមបានផលិតគ្រឿងបន្លាស់យន្តហោះទំនើបៗ រួមទាំងរចនាសម្ព័ន្ធសម្រាប់ Boeing…
Browsing: Boeing
និយតករអាកាសចរណ៍របស់ប្រទេសឥណ្ឌា បានដាក់កងយន្តហោះ Boeing 737 របស់ប្រទេសខ្លួន ឲ្យស្ថិតនៅក្រោម “ការតាមដានដ៏តឹងរ៉ឹង” បន្ទាប់ពីយន្តហោះ Boeing 737 មួយគ្រឿង ធ្លាក់ក្នុងប្រទេសចិន កាលពីម្សិលមិញ។
ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ត្រូវបានកំណត់យកថ្ងៃអង្គារ ដើម្បីធ្វើប្រតិបត្តិការយន្តហោះ Boeing 737 MAX ជាលើកដំបូង ចាប់តាំងពីការធ្លាក់កាលពីជិត ៣ឆ្នាំមុន ដែលបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ សរុបចំនួន ១៥៧ នាក់ និងបង្កឲ្យមានការផ្អាកជើងហោះហើរនៃយន្តហោះ Boeing 737 MAX ជាសកល។
រយៈពេលជាង ៦ខែបន្ទាប់ពីយន្តហោះ 737 Max របស់ក្រុមហ៊ុន Boeing ត្រូវបានអនុញ្ញាតឲ្យហោះហើរម្តងទៀតដោយនិយតករអាមេរិក ឥឡូវយន្តហោះនេះត្រូវបានគេត្រួតពិនិត្យយ៉ាងខ្លាំងម្តងទៀត។
ផែនការរបស់អង្គការ NASA សម្រាប់បេសកកម្មទៅឋានព្រះច័ន្ទនៅឆ្នាំនេះ កំពុងតែស្ថិតក្នុងដំណើរការ បន្ទាប់ពីវាបាននិយាយថា យានអវកាសដែលផលិតដោយក្រុមហ៊ុន Boeing Co. បានឆ្លងកាត់ការសាកល្បងម៉ាស៊ីនដ៏សំខាន់មួយយ៉ាងជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមហ៊ុន Boeing បាននិយាយកាលពីថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះថា ខ្លួននឹងចាប់ផ្តើមលក់យន្តហោះពាណិជ្ជកម្ម ដែលមានសមត្ថភាពហោះហើរបាន ១០០ ភាគរយដោយប្រើជីវឥន្ធនៈ (biofuel) នៅចុងទសវត្សនេះ ហើយចាត់ទុកវាថា ជាការកាត់បន្ថយការខូចខាតដល់បរិស្ថានពីឥន្ធនៈហ្វូស៊ីល (fossil fuels) ដែលជា “បញ្ហាប្រឈមនៃជីវិតរបស់យើង”។
ក្រុមហ៊ុន Boeing Co. នឹងចំណាយប្រាក់ ២,៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយលើការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌរបស់ក្រសួងយុត្តិធម៌ និងសារភាពថា និយោជិកបានបោកបញ្ឆោតនិយតករអាកាសចរណ៍អំពីបញ្ហាសុវត្ថិភាព ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្លាក់យន្តហោះ 737 MAX ចំនួន ២ លើក។