ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ត្រូវបានកំណត់យកថ្ងៃអង្គារ ដើម្បីធ្វើប្រតិបត្តិការយន្តហោះ Boeing 737 MAX ជាលើកដំបូង ចាប់តាំងពីការធ្លាក់កាលពីជិត ៣ឆ្នាំមុន ដែលបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ សរុបចំនួន ១៥៧ នាក់ និងបង្កឲ្យមានការផ្អាកជើងហោះហើរនៃយន្តហោះ Boeing 737 MAX ជាសកល។
ជើងហោះហើរលេខ ៣០២ ពីទីក្រុង Addis Ababa ទៅកាន់ទីក្រុង Nairobi បានធ្លាក់រយៈពេល ៦នាទី បន្ទាប់ពីហោះចូលទៅក្នុងវាលមួយនៃភាគអាគ្នេយ៍ ក្នុងរដ្ឋធានី Ethiopian ក្នុងខែមីនា ឆ្នាំ ២០១៩ ពោលគឺ ៦បន្ទាប់ពីការធ្លាក់ស្រដៀងគ្នានេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានបណ្តាលឲ្យមនុស្ស ១៨៩ នាក់បាត់បង់ជីវិត។
គ្រោះមហន្តរាយភ្លោះ និង កំហុសបច្ចេកទេសរបស់ 737 MAX ដែលត្រូវបានគេស្គាល់ថាជា Maneuvering Characteristics Augmentation System (MCAS) គឺជាវិបត្តិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Boeing។
យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងជាអច្ឆរិយៈសេដ្ឋកិច្ចនៃប្រទេសដែលមានប្រជាជនច្រើនជាងគេទី២ របស់ទ្វីបអាហ្រ្វិក បាននិយាយជាយូរមកហើយថា ខ្លួននឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ចុងក្រោយគេក្នុងការប្រើប្រាស់យន្តហោះតែមួយផ្លូវនេះម្តងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ សារព័ត៌មាន AFP ក្រុមហ៊ុនអាកាសចរណ៍ខាងលើបាននិយាយថា ការសម្រេចចិត្តក្នុងការបន្តជើងហោះហើរ 737 MAX បានកើតឡើង បន្ទាប់ពី “ការបញ្ជាក់ឡើងវិញយ៉ាងច្បាស់” ដោយនិយតករនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន និង អេត្យូពី។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បាននិយាយថា ជើងហោះហើរអ្នកដំណើរដំបូងនឹងធ្វើឡើងនៅថ្ងៃអង្គារនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ៕